ព័ត៌មាន
អភិបាលខេត្តកំពង់ឆ្នាំង៖«កម្លាំងពាក់ព័ន្ធទាំងអស់ ត្រូវតែអនុវត្តច្បាប់អោយបានតឹងរ៉ឹងចំពោះបទល្មើសនេសាទក្នុងទន្លេសាប ណិងបឹងទន្លេសាប»
កំពង់ឆ្នាំង៖ ថ្មីៗនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវអោយអាជ្ញាធរស្រុកឃុំ មន្ទីរកសិកម្ម កម្លាំងរខ័ណ្ឌរដ្ឋបាលជលផល កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តច្បាប់អោយបានតឹងរ៉ឹង ដោយសហការជាមួយកម្លាំងកងទ័ព ក្នុងប្រតិបត្តការបង្ក្រាបបទល្មើសតូចធំក្នុងភូមិសាស្ត្រខេត្តកំពងឆ្នាំង អោយមានប្រសិទ្ធិភាព ដើម្បីសង្រ្គោះបឹងទន្លេសាប និងទន្លេសាបមកវិញ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង១៧លាននាក់ ។
ឯកឧត្តមបន្តថា៖ បទល្មើសនេសាទដែលកើតមានក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងកន្លងមក បានធ្វើអោយបាត់បង់នូវព្រៃលិចទឹកយ៉ាងធ្ងន់ធ្ងរ ធ្វើអោយទន្លេគោករាក់ បង្វែរចរន្តទឹកហូរ បាត់បង់ពូជត្រីគ្រប់ប្រភេទ បាត់បង់ជីវចំរុះនៅបាតទន្លេដោយកាយលៀស និយាយរួមរាល់បទល្មើសទាំងអស់ សុទ្ធតែបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ទន្លេសាប បឹងទន្លេសាប ជីវចំរុះ ព្រៃលិចទឹក និងធ្វើអោយមានគ្រោះធម្មជាតិផងដែរ។ ដើម្បីសង្គ្រោះបឹងទន្លេសាប និងទន្លេសាបមកវិញ យើងជាអាជ្ញាធរខេត្ត ស្រុក ឃុំ មន្ទីរកសិកម្ម កម្លាំងរខ័ណ្ឌរដ្ឋបាលជលផល កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តច្បាប់អោយបានតឹងរ៉ឹង ដោយត្រូវសហការជាមួយកម្លាំងកងទ័ព ដែលកំពុងបើកប្រតិបត្តការបង្ក្រាបនាពេលនេះ ។ ត្រូវចូលរួមបង្ហាញទីតាំងបទល្មើសក្នុងឃុំរបស់ខ្លួន អោយកម្លាំងកងទ័ព និងកម្លាំងចំរុះថ្នាក់ខេត្ត ស្រុក ឃុំ បានសហការចូលរួមបំផ្លាញចោលអោយអស់ពីក្នុងទន្លេរបស់យើងទាំងអស់គ្នា ជាពិសេសបង្កលក្ខណៈដល់ប្រជានេសាទលក្ខណៈគ្រួសារអោយពួគគាត់បាននេសាទដោយប្រើឧបករណ៍ត្រឹមត្រូវតាមច្បាប់ស្តីពីជលផល ។ ការដាក់បទល្មើសធំទាំងនេះ មិនមានប្រយោជន៍ណាមួយដល់ប្រជានេសាទលក្ខណៈគ្រួសារនោះឡើយ តែតាមពិតទៅមានប្រយោជន៍តែឈ្មួញធំៗប៉ុន្មាននាក់តែប៉ុណ្ណោះ។
បទល្មើសដែលមានតាមដងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងនាពេលកន្លងមក មានបទល្មើសនេសាទកាយយកលៀសពីបាតទន្លេ ធ្វើអោយបាត់បង់ជីវចំរុះនិងពូជត្រីមួយចំនួន, ការដាក់សម្រាស់ធំៗ ធ្វើអោយទន្លេគោករាក់ បាត់បង់ព្រៃលិចទឹក បង្វែរចរន្តទឹកហូរ, របាំងសាច់អួនវែងៗ, របាំងស្បៃមុង, ឆក់ក្តៅ និងឆក់ត្រជាក់, ការអូសរុញជនដោយប្រើម៉ាស៊ីន, ការដាក់មងបង្ក្រាបជាដើម ដែលបទល្មើសទាំងនោះ ទោះមានការបង្ក្រាបជារៀងរាល់ថ្ងៃពីកម្លាំងខណ្ឌរដ្ឋបាលជលផល កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់យ៉ាងណា ក៏នៅតែកើតមានដដែល រហូតម្រមុខរាជរដ្ឋាភិបាល បានដាក់កម្លាំងកងទ័ពចុះបង្ក្រាបតែម្តង ដើម្បីសង្គ្រោះទន្លេសាប និងបឹងទន្លេសាប៕ កាំង ហុងវាស្នា



-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS7 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន3 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា