ព័ត៌មាន
វិស័យចំនួន៤ កំពុងជំរុញសមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែងរបស់កម្ពុជា
ភ្នំពេញ ៖ វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព បានពង្រីកនូវអន្តរកម្ម សេដ្ឋកិច្ច រវាងផ្នែកកែច្នៃកម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់ តម្លៃ និងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងក្នុងពិធីបិតសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា សមិទ្ធផល និងវឌ្ឍន- ភាពដែលក្រសួងបានអនុវត្តក្នុងឆ្នាំ២០២៤ ពិតជាបង្ហាញឱ្យឃើញថា វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុង មានការអភិវឌ្ឍឈានទៅមុខប្រកបដោយនិរន្តរភាព មានលក្ខណៈចម្រុះសម្បូរបែប មានការទទួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ច រវាងផ្នែកកែច្នៃ កម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញ សមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។
ជាក់ស្តែងសេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា ដោយបន្តសម្រេចបានកំណើនក្នុងរង្វង់ ៦% នៃផ.ស.ស. ក្នុងឆ្នាំ២០២៤ និងរង្វង់ ៦,៣% នៃផ.ស.ស. ក្នុងឆ្នាំ២០២៥ ដូចបានគ្រោងទុកក្នុងក្របខណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ក្នុងនោះវិស័យឧស្សាកម្ម បានរួមចំណែកដល់កំណើននេះប្រមាណ ៨,៥% នៅក្នុងឆ្នាំ២០២៤ និងព្យាករណ៍មានកំណើនប្រមាណ ៨,៦% នៅក្នុងឆ្នាំ២០២៥។
ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា ដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងសេវាកម្ម, ក្រសួងបាននិងកំពុងយក ចិត្តទុកដាក់អភិវឌ្ឍន៍ឧស្សាហកម្ម ៤.០ ស្របតាមនិន្នាការថ្មីនៃពិភពលោក ក្នុងការត្រៀមរៀបចំខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល ដើម្បីចាប់ យកឱកាសជំរុញការរីកចម្រើននៃទីផ្សារធុរកិច្ចបច្ចេកវិទ្យា ជំរុញនិងលើកកម្ពស់ ការស្រាវជ្រាវ និងនវានុវត្តន៍ ក៏ដូចជាការគ្រប់គ្រង និង កាត់បន្ថយនូវហានិភ័យដែលអាចកើតឡើងជាយថាហេតុដោយបច្ចេកវិទ្យា។ ក្រសួងបានកំពុងយកចិត្តទុកដាក់លើកកម្ពស់សហគ្រិន ភាព និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការងារអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង្កើតការងារសមរម្យថ្មី និងតម្រង់ទិសថ្មី រួមជាមួយការបង្កើត និងកែសម្រួល ក្របខ័ណ្ឌគតិយុត្ត និងបទប្បញ្ញត្តិគាំទ្រពាក់ព័ន្ធនានាដើម្បីរួមចំណែកត្រៀមកម្ពុជា ក្នុងដំណើរចាក ចេញពីឋានៈប្រទេសមានការអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ ដោយជោគជ័យ។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការរដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី បានសម្តែងនូវមោទនភាពខ្ពស់ ចំពោះសមិទ្ធផលដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏ដូចជារាជរដ្ឋាភិបាលខិតខំពុះពារសម្រេចបានក្នុង ឆ្នាំកន្លងទៅ ខណៈដែលកម្ពុជាកំពុងបន្តរងនូវសម្ពាធ និងភាពមិនប្រាកដប្រជាជាច្រើន ដែលនៅយាយីវឌ្ឍនភាពនិងមហិច្ឆតារបស់ រាជរដ្ឋាភិបាល ក្នុងការពន្លឿនការសម្រេចគោលដៅរបស់ខ្លួន។ តែទោះយ៉ាងណា នៅទសវត្សរ៍ចុងក្រោយនេះ យើងកត់សម្គាល់ឃើញ ថា ពិពិធកម្មសេដ្ឋកិច្ចកាន់តែមានវឌ្ឍនភាពល្អប្រសើរ ក្នុងនោះវិស័យកម្មន្តសាលទាំងកាត់ដេរ និងមិនមែនកាត់ដេរ បានចូលរួមចំណែក ច្រើនជាងគេដល់កំណើនសេដ្ឋកិច្ច ជាក់ស្តែងការនាំចេញទំនិញកម្ពុជាក្នុងឆ្នាំ២០២៤ សម្រេចបានកំណើន ១៥,៧% ហើយផលិតផល កម្ពុជាកាន់តែច្រើន កំពុងបោះជំហានចូលទៅកាន់ទីផ្សារតំបន់និងអន្តរជាតិ៕
អត្ថបទ៖ សុម រ៉ាឌី








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន