ព័ត៌មាន
ប្រមុខការពារជាតិកម្ពុជាអំពាវនាវឲ្យរដ្ឋមន្រ្តីការពារជាតិប្រទេសក្នុងតំបន់អាស៊ានរួមគ្នាឆ្លើយតបចំពោះភាពស្មុគស្មាញថាមពលភូមិសាស្រ្តនយោបាយបច្ចុប្បន្ន
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអំពាវនាវដល់ រដ្ឋមន្រ្តីបណ្តាប្រទេសក្នុងតំបន់អាស៊ានទាំងអស់ គប្បីធ្វើការឯកភាពគ្នា និងរួមគ្នាឆ្លើយតបឲ្យបានទាន់ ពេលវេលាចំពោះភាពស្មុគស្មាញនៃថាមពលភូមិសាស្រ្តនយោបាយបច្ចុប្បន្ន ខណៈភាពស្មុគស្មាញ និងហានិភ័យភូមិសាស្ត្រនយោបាយនៅមិនទាន់ធូរស្បើយទ ហើយថែមទាំងកំពុងផ្តល់ផលប៉ះពាល់កាន់តែខ្លាំងឡើងៗផងដែរ។
ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២៥ដែលបានប្រារព្ធធ្វើនៅទីក្រុងប៉េណាង ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ ធ្ងន់ថា«យើងជួបជុំគ្នានៅទីនេះក្នុងខណៈពេលដែលពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងខ្លាំង។ ការកើនឡើងនូវភាពស្មុគស្មាញនៃថាមភាពភូមិសាស្ត្រនយោបាយ, ល្បឿននៃការរីកចម្រើននៃបច្ចេកវិទ្យា និងការកើនឡើងនៃការគំរាមកំហែងឆ្លងដែន ទាមទារឱ្យមានការឯកភាពគ្នានិងការឆ្លើយតបរួមគ្នា»។
នៅចំពោះមុខ ប្រមុខការពារជាតិបណ្តាប្រទេសក្នុងតំបន់អាស៊ាននោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងទៀតថា ភាពស្មុគស្មាញ និងហានិភ័យភូមិសាស្ត្រនយោបាយនៅមិនទាន់ធូរស្បើយទេ ហើយថែមទាំងកំពុងផ្តល់ផលប៉ះពាល់កាន់តែខ្លាំងឡើងៗ។ នៅក្នុងបរិបទនៃបញ្ហាដ៏លំបាកទាំងនេះ ការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណីដូចជាភេរវកម្ម ការប្រែប្រួលអាកាសធាតុ និងភាពមិនច្បាស់លាស់ទាក់ទងនឹងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជា បញ្ញាសិប្បនិម្មិត (AI) នៅតែជាបញ្ហាដែលទាមទារការយកចិត្តទុកដាក់របស់យើង»។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តទៀតថា ក្នុងបរិបទនេះ អាស៊ានឈររួមគ្នាជាពន្លឺនៃសាមគ្គីភាពក្នុងតំបន់ ដោយបង្ហាញថាការរួបរួម និងកិច្ចសហប្រតិបត្តិការមិនត្រឹមតែជាការគិតប៉ុណ្ណោះទេ ប៉ុន្តែជាតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិត និងវឌ្ឍនភាពផងដែរ។
ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរថា ចាប់តាំងពីឆ្នាំ២០២២ ប្រទេសកម្ពុជាបានរៀបចំសិក្ខាសាលាជាបន្តបន្ទាប់ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរបស់យើងក្នុងវិស័យសំខាន់ៗចំនួន៣ គឺកិច្ចសហប្រតិបត្តិការ លើការឃុំគ្រងជំងឺរាតត្បាត, ការពង្រឹងការចូលរួមរបស់ស្ត្រីក្នុងបេសកកម្មថែរក្សាសន្តិភាព, និងការជំរុញការសហការក្នុងផ្នែកអប់រំនៃវិស័យការពារជាតិ ហើយនាយឧត្តមសេនីយ៍បានជឿជាក់ថាគំនិតផ្តួចផ្តើមទាំងនេះនឹងមិនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពស្ថាប័នរបស់យើង(ប្រទេសក្នុងតំបន់អាស៊ាន)ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកកម្ពស់មុខមាត់អាស៊ានក្នុងឆាកអន្តរជាតិ ជាពិសេសទាក់ទងនឹងការចូលរួមរបស់ស្ត្រីអាស៊ានក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិផងដែរ។
យ៉ាងណាក៏ដោយ ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា បានចាត់ទុក មូលបទនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រទេសម៉ាឡេស៊ីជាប្រធានគឺ បានបង្ហាញពីសេចក្តីប្រាថ្នារួម របស់យើងក្នុងការពង្រឹងភាពស្អិតល្មួត និងសាមគ្គីភាពរបស់អាស៊ានក្នុងការស្វែងរកសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ជាដើម៕
អត្ថបទ ៖ បាន ចក់
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន