ព័ត៌មាន
ក្រសួងការងារបានផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារចំនួនជិត ៩៥ពាន់ដង/នាក់ ទៅឲ្យនិយោជក គិតត្រឹមឆ្នាំ២០២៤
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងក្នុងរបាយការណ៍ការងារថា តាមរយៈការរៀបចំវេទិកាការងារ ការប្រមូលនិងផ្សព្វផ្សាយ និងបញ្រ្ជាបព័ត៌មានទីផ្សារការងារ បានផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារទៅឲ្យនិយោជកសរុបចំនួន ៩៤ ៩០០ដង/នាក់ គិតចាប់ពីកម្រិតថ្នាក់ទាប រហូតដល់ថ្នាក់ខ្ពស់ និងសិស្សកម្រតិបច្ចេកទេស និងវិជ្ជាជីវៈ។
នៅក្នុងរបាយការណ៍ស្តីពី ការបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងក្នុងកិច្ចប្រជុំបូកសរុបការងារ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានបង្ហាញឲ្យដឹងថា គិតក្នុងឆ្នាំ២០២៤កន្លងទៅ សម្រេចបានពង្រីកការផ្តល់ព័ត៌មានទីផ្សារការងារតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដោយមានអ្នកចូលប្រើប្រាស់គេហទំព័រ, ហ្វេសប៊ុក, យូធូប, Tiktok និងអ្នកទាញយកប្រើប្រាស់សេវាតាមរយៈកម្មវិធីស្វែងរកការងារលើទូរស័ព្ទវៃឆ្លាតសរុបចំនួនជាង ៦,៦លាននាក់។ ទន្ទឹមនេះ ការជ្រើសរើសកម្លាំងពលកម្មតាមវិស័យសរុបចំនួនជាង ៣៨ម៉ឺនកន្លែង ក្នុងនោះ សេវាកម្មចំនួនជាង ៧ម៉ឺនកន្លែង, ឧស្សាហកម្មចំនួនជាង ២ម៉ឺន ៥ពាន់កន្លែង និងកសិកម្មចំនួនជាង ៦ម៉ឺនកន្លែង។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងទៀតថា តាមរយៈការផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារនេះដែរ គិតត្រឹមឆ្នាំ២០២៤ មានអ្នកទទួលបានការងារធ្វើសរុបចំនួនជិត ១ម៉ឺននាក់ រួមមានកម្រិតឧត្តមសិក្សាចំនួនជាង ៤ ៧០០នាក់, កម្រិតត្រឹមមធ្យមសិក្សា ឬក្រោម ចំនួន ៤ ២០០នាក់, សិស្សកម្រិតបច្ចេកទេស និងវិជ្ជាជីវៈ (C1) ចំនួន៧៨៩នាក់ និងមានជនមានពិការភាពចំនួន ២៤នាក់។ ក្រៅពីនេះ ក្រសួងការងារ បានផ្តល់ការណែនាំ និងប្រឹក្សាយោបល់ អាជីព ការងារ និងវិជ្ជាជីវៈទៅដល់សិស្ស និស្សិត អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិតសរុបចំនួនជាង ៤ម៉ឺន ៥ពាន់នាក់។
លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារថ្ងៃនេះ បានស្នើសមាជិក សមាជិកាក្នុងអង្គប្រជុំ គួរចូលរួមមានមតិយោបល់ឱ្យបានផុលផុស និងចំគោលដៅសម្រាប់ជាធាតុចូលក្នុងការរៀបចំផែនការសកម្មភាពអនុវត្តនាឆ្នាំបន្ទាប់, ការដាក់ចេញទិសដៅការងារ, និងការលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងាររបស់ក្រសួង ដើម្បីបំពេញបេសកកម្មជាតិដ៏ឧត្តុង្គឧត្តមឱ្យសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ ស័ក្តិសមទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិត និងអាណត្តិកិច្ចដែលរាជរដ្ឋាភិបាលបានប្រគល់ជូន៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន