ព័ត៌មាន
គិតត្រឹមឆ្នាំ២០២៤ កម្ពុជាទាក់ទាញអ្នកវិនិយោគបើកសហគ្រាស គ្រឹះស្ថានសរុបជាង ៤ម៉ឺន ៤ពាន់
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា គិតមកត្រឹមឆ្នាំ២០២៤ ប្រទេសកម្ពុជាទទួលការចុះបញ្ជីសហគ្រាស គ្រឹះស្ថានសរុបចំនួន ៤៤ ៧៩៨សហគ្រាស និងមានកម្មករនិយោជិតសរុបចំនួនជាង ១,៨លាននាក់។
យោងតាមរបាយការណ៍ស្តីពី ការបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងក្នុងកិច្ចប្រជុំបូកសរុបការងារ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈនេះថា ក្នុងចំនួនសហគ្រាស គ្រឹះស្ថានជាង ៤ម៉ឺន ៤ពាន់សហគ្រាសខាងលើនេះ ក្នុងនោះសហគ្រាស គ្រឹះស្ថានវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១ ៥៦៦សហគ្រាស ស្មើនឹង ៣,៥០% បើធៀបនឹងសហគ្រាស គ្រឹះស្ថានសរុប និងកម្មករនិយោជិតចំនួនជាង ៩២ម៉ឺននាក់ ស្មើនឹងជាង ៥០% បើធៀបនឹងកម្មករនិយោជិតសរុប។ ចំណែកឯសហគ្រាស គ្រឹះស្ថានវិស័យក្រៅពីកាត់ដេរចំនួនជាង ៤ម៉ឺន ៣ពាន់សហគ្រាស ស្មើនឹងជាង ៩៦% បើធៀបនឹងសហគ្រាស គ្រឹះស្ថានសរុប និងកម្មករនិយោជិតចំនួនជាង ៨៩ម៉ឺននាក់ ស្មើនឹងជិត ៥០% បើធៀបនឹងកម្មករនិយោជិតសរុប។
នៅក្នុងពិធីបើកអង្គសន្និបាតនាព្រឹកថ្ងៃនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ក្នុងបរិការណ៍នេះ ការបន្តអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ នៅតែជាកិច្ចការសំខាន់ក្នុងការបង្កើត រក្សា និងបង្កើនការងារទាំងបរិមាណនិងគុណភាពដល់ប្រជាជនកម្ពុជា អភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ ផលិតភាព និងភាពប្រកួតប្រជែងខ្ពស់ លើកកម្ពស់បរិយាកាសការងារល្អប្រសើរទាំងសម្រាប់កម្មករនិយោជិត ទាំងក្នុង និងក្រៅប្រព័ន្ធ និងទាំងសម្រាប់និយជក ធានាសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរជូនពលករទេសន្តប្រវេសន៍ និងពង្រីកការគ្របដណ្តប់នៃរបបសន្តិសុខសង្គមឲ្យកាន់តែទូលំទូលាយ។
សន្និបាតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ទី១.ដើម្បីជួបប្រជុំប្រចាំឆ្នាំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងគ្រប់លំដាប់ថា្នក់ និងទី២. បូកសរុប វាយតម្លៃ នូវលទ្ធផលការងារ ដែលក្រសួងសម្រេចបាននារយៈពេល ១ឆ្នាំកន្លងមកនេះ កំណត់បញ្ហាប្រឈមចម្បងៗ និងផ្តល់ឱកាសទំលំទូលាយដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រធានអង្គភាព ចែករំលែកនូវឧត្តមានុវត្តន៍ជាក់ស្តែង និងពិភាក្សាផ្លាស់ប្តូរមតិយោបល់ក្នុងស្វែងរកដំណោះស្រាយសមស្របលើបញ្ហាប្រឈមទាំងឡាយ ក៏ដូចជាបញ្ហាប្រឈមថ្មីៗដែលអាចនិងលេចឡើងនាឆ្នាំខាងមុខ ឬនាពេលអនាគត៕ អត្ថបទ៖ ឈិត បូរ៉ាវី




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន