ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូនេស៊ី៖ កងទ័ពកម្ពុជាគឺជាដៃគូរដ៏មានសារៈសំខាន់របស់ឥណ្ឌូនេស៊ី
រដ្ឋមន្រ្តីក្រសួងការពារជាតិឥណ្ឌូនេស៊ី ឯកឧត្តម Sjafrie Sjamsoeddin បានអះអាងថា ឥណ្ឌូនេស៊ីនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀតទៅថ្ងៃអនាគត ពីព្រោះកម្ពុជាគឺជាដៃគូរដ៏មានសារៈសំខាន់របស់ឥណ្ឌូណេស៊ី ហើយក្រសួងការពារជាតិឥណ្ឌូនេស៊ី ក៏នឹងបន្តបណ្តុះបណ្តាល និងឧបត្ថម្ភគាំទ្រដល់កងទ័ពពិសេសកម្ពុជាបន្ថែមទៀតផងដែរ។
ការអះអាងរបស់ប្រមុខការពារជាតិឥណ្ឌូនេស៊ីនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) នៅប៉េណាង ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២៥នេះ។
ឯកឧត្តម Sjafrie Sjamsoeddin បានរំលឹកឡើងវិញអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរនាពេលកន្លងមកជាពិសេសរវាងកងទ័ពជាតិឥណ្ឌូនេស៊ី ជាមួយបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោកកម្ពុជា។ ដោយឯកឧត្តមបានបញ្ជាក់ថា ទំនាក់ទំនងរវាងកងទ័ពទាំងពីរ(កម្ពុជា-ឥណ្ឌូនេស៊ី) បាននាំនូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងប្រទេសទាំងពីរ ហើយឥណ្ឌូនេស៊ី នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាអោយបានកាន់តែល្អប្រសើរទៅថ្ងៃអនាគត ពីព្រោះកម្ពុជាគឺជាដៃគូរដ៏មានសារៈសំខាន់របស់ឥណ្ឌូណេស៊ី។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរនាយឧត្តមសេនីយ៍ ទៀ សីហា បានសម្តែងការអបអរសាទរ ចំពោះឯកឧត្តម Sjafrie Sjamsoeddin ដែលត្រូវតែងតាំងជារដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី ហើយឯកឧត្តមនាយឧត្តមសេនីយ៍ បានចាត់ទុកថា ឥណ្ឌូនេស៊ី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈម និងការចូលរួមចំណែករក្សាសន្តិភាពនិង ស្ថិរភាពក្នុងតំបន់ផងដែរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជា និងឥណ្ឌូនេស៊ី ដែលក្នុងរយៈពេលកន្លងមកឥណ្ឌូនេស៊ីបានជួយឧបត្ថមគាំទ្រដល់រាជរដ្ឋាភិបាល ក្រសួងការពារជាតិកម្ពុជា ក្នុងការហ្វឹកហ្វឺនដល់កម្លាំងកងទ័ពពិសេសកម្ពុជានាពេលកន្លងមក។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា កងទ័ពពិសេសកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដល់រាជរដ្ឋាភិបាលកម្ពុជា ដូចជាការជួយសង្គ្រោះប្រជាពលរដ្ឋចេញពីគ្រោះមហន្តរាយ និងបង្រ្កាបបទល្មើសបទល្មើសផ្សេងៗ។ ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានស្នើសុំឥណ្ឌូនេស៊ីឲ្យបន្តជួយហ្វឹកហ្វឺនដល់កងទ័ពពិសេសកម្ពុជា ដើម្បីបង្កើនធនធានមនុស្សដល់កងយោធពលខេមរភូមិន្ទឲ្យបបានកាន់តែរឹងមាំ ហើយតាមរយៈសំណូមពររបស់នាយឧត្តមសេនីយ៍ ទៀ សីហា ប្រមុខការពារជាតិឥណ្ឌូនេស៊ី យល់ព្រមនឹងបន្តជួយឧបត្ថម្ភគាំទ្រដល់កងទ័ពពិសេសកម្ពុជាបន្តទៀត៕ អត្ថបទ៖ បាន ចក់
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន