ព័ត៌មាន
និស្សិតសាកលវិទ្យាល័យប៊ែលធី៣០នាក់ទទួលបានវគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋមពីកាកបាទក្រហមកម្ពុជា
ភ្នំពេញ ៖ សមាជិកក្លឹបយុវជន កាកបាទក្រហមកម្ពុជា នៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ចំនួន៣០នាក់ទទួលបាន វគ្គបណ្តុះ បណ្តាលវិជ្ជាសង្រ្គោះបឋម ពីមន្រ្តីកាកបាទក្រហមកម្ពុជា រយៈពេល២ថ្ងៃ ចាប់ថ្ងៃទី ២៦-២៧ ខែកុម្ភះ ឆ្នាំ២០២៥នេះ។ បន្ទាប់ពីមានអនុសាសន៍ណែនាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា។
នៅចំពោះនិស្សិត យុវជន កក្រក យុវជន សសយក និង កាយឫទិ ជិត៣០០នាក់ ដែលបានចូលក្នុងឱកាសបិទ និងប្រគល់វិញ្ញាបនបត្រ វគ្គបណ្តះបណ្តាលគ្រូបង្គោលសង្គ្រោះបឋមនេះ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជន កាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ មានប្រសាសន៍ថា នេះជាកិត្តិយសណាស់ដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធាន ចាត់មន្រ្តីជំនាញផ្នែក វិជ្ជាសង្គ្រោះបឋម មកបណ្តុះបណ្តាលដល់និស្សិតចំនួន៣០នាក់នៅក្នុងសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ បានចេះដឹងនៅជំនាញដ៏មានសារសំខាន់មួយនេះ។ ឯកឧត្តមបន្តថា បន្ទាប់ពីយុវជនទាំង៣០នាក់ចេះវិជ្ជានេះហើយ និងបន្តចែករំលែកបង្រៀនទៅដល់សាខាប៊ែលធីទាំងអស់ ដើម្បីជម្រុញ និងលើកកម្ពស់ការយល់ដឹងពីវិជ្ជាសង្គ្រោះអោយបានទូលំទូលាយ និងត្រៀមលក្ខណះក្នុងការជួយនៅពេលដែលជួបឧបទ្ឋហេតុអ្វីមួយ។
មានប្រសាសន៍ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលវិជ្ជាសង្រ្គោះបឋមនេះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានឱ្យដឹងថា នេះជាសាកលវិទ្យាល័យទី៣ហើយ ដែលក្រុមមន្រ្តីជំនាញវិជ្ជាសង្គ្រោះបឋម កាកបាទក្រហមកម្ពុជា បានចុះបង្រៀនគ្រូបង្គោលនៅតាមគ្រឹះស្ថានឧត្តមសិក្សានៅក្នុងរាជធានីភ្នំពេញ។ លោកជំទាវបន្តថា បន្ទាប់ពីអនុវត្តតាមយុទ្ធសាស្រ្ត ដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន និង អនុសាសន៍របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល កក្រក។ ព្រោះកន្លងមកលោកបានពិនិត្យឃើញថា នៅតាមបណ្តាសាខា និងគ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ នៅខ្វះគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម ទើបសម្តេចប្រធាន និង លោកជំទាវបណ្ឌិត ស្នើរឱ្យមានការបង្រៀនវិជ្ជាសង្គ្រោះបឋម ទៅដល់គ្រឹះស្ថានឧត្តមសិក្សាទាំង២៥ ក្នុងរាជធានីភ្នំពេញ និងសាខាទាំងអស់ ទៅតាមពេលវេលាសមស្របណាមួយ។ ព្រោះលោកយល់ឃើញថា ការរៀបចំអោយមាន វគ្គបណ្តុះបណ្តាលវិជ្ជាសង្គ្រោះបឋម ទៅដល់គ្រូបង្គោលនេះ គឺដើម្បីជាលើកកម្ពស់សុខភាពសាធារណៈ។ ជាពិសេសបង្កើនការយល់ដឹង អំពីការសង្គ្រោះបឋម បង្កើនការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ទៅដល់ជនរងគ្រោះ វគ្គនេះដែរវាក៏ជាការផ្តល់ឱកាសឱ្យអ្នកស្ម័គ្រចិត្ត បានអនុវត្តផ្ទាល់ក្នុងការជួយសង្រ្គោះបឋម និងជំរុញឱ្យមានការលើកទឹកចិត្ត មានការចូលរួមពីសហគមន៍ និងសាធារណជនទូទៅបានយល់ដឹងផងដែរ។
លោកជំទាវអគ្គលេខាធិការអោយដឹងទៀតថា ដើម្បីលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ឈានទៅសម្រេចបាន ស្របតាមយុទ្ធសាស្ត្រ កក្រក ឆ្នាំ២០២១-២០៣០ គ្រួសារ, ស្ថាប័នសាធារណៈ, ឬវិស័យឯកជន, ត្រូវមានមនុស្សម្នាក់ចេះ វិជ្ជាសង្គ្រោះបឋម ក្នុងការសង្គ្រោះអាយុជីវិតមនុស្សឱ្យបានទាន់ពេលវេលាមុនបញ្ជូនទៅដល់មន្ទីរពេទ្យ៕ 27/2/25
អត្ថៈ សំ ងីម





















-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន