ព័ត៌មាន
សម្ដេចធិបតីមិនបានប្រកាសឱ្យបញ្ឈប់សាលាជំនាន់ថ្មីទេ គឺបញ្ឈប់តែមជ្ឈមណ្ឌលសិក្សាទំនើបប៉ុណ្ណោះ
ភ្នំពេញ ៖ ក្នុងឱកាសពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានបញ្ជាក់ឡើងវិញថា សម្ដេចមិនបានប្រកាសឱ្យបញ្ឈប់សាលាជំនាន់ថ្មីទេ គឺបញ្ឈប់តែមជ្ឈមណ្ឌលសិក្សាទំនើបមួយប៉ុណ្ណោះ។
សម្ដេចបានមានប្រសាសន៍ថា សាលាជំនាន់ថ្មីអត់មានរំសាយនោះទេ គឺនឹងមានពង្រីកបន្ថែម។ សម្តេចធិបតី បានថ្លែងថា សាលាជំនាន់ថ្មី ខុសពីមជ្ឈមណ្ឌលសិក្សាទំនើប។ សាលាជំនាន់ថ្មី គឺគ្រប់គ្រងដោយរដ្ឋ។
សម្តេចបានបន្តថា សាលាជំនាន់ថ្មី មិនមានការបែងចែកកម្មវិធីសិក្សានោះឡើយ ហើយក៏មិនមានតម្រូវឱ្យអាណាព្យាបាលបង់ប្រាក់នោះឡើយ។ សម្តេច បានស្នើសុំការយោគយល់អាណាព្យាបាល ក៏ដូចជាលោកគ្រូ អ្នកគ្រ ដែលមានកូនរៀន និងបង្រៀននៅមជ្ឈមណ្ឌលសិក្សាទំនើប។
សាលារៀនជំនាន់ថ្មី គឺជាកម្មវិធីកំណែទម្រង់ប្រព័ន្ធអប់រំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជាមាគ៌ាអភិវឌ្ឍថ្មីមួយនៅក្នុងប្រព័ន្ធអប់រំនាពេលបច្ចុប្បន្នដែលជួយបង្កើតសាលារៀនសាធារណៈស្វយ័ត។ បច្ចុប្បន្ន សាលារៀនជំនាន់ថ្មី កំពុងពង្រីកខ្លួនក្នុងការផ្ដល់ការអប់រំសម័យថ្មី ដែលបញ្ចូលកម្មវិធីបច្ចេកវិទ្យាក្នុងកម្មវិធីសិក្សា។ នេះបើតាមការលើកឡើងនៅក្នុងសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា ២០២៤-២០២៥ របស់ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ដោយបានវាយតម្លៃពីគុណភាពរបស់សាលារៀនជំនាន់ថ្មី។ ឯកឧត្តម មានប្រសាសន៍បែបនេះ សាលារៀនជំនាន់ថ្មី ជាសាលាដែលមានគុណភាព ហើយចំណាយតិច។ បើគិតពីប្រសិទ្ធភាព គឺមានខ្ពស់ណាស់។
សូមបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាមានសាលារៀនជំនាន់ថ្មីចំនួន១៣។ ជាមួយគ្នានេះ ក្រសួងអប់រំ កំពុងពិនិត្យពង្រីកបន្ថែមនៅពេលអនាគត។ សាលារៀនជំនាន់ថ្មី មានគោលការណ៍ស្នូល ផ្ដោតសំខាន់លើស្ដង់ដាវិជ្ជាជីវៈខ្ពស់ ស្វ័យភាពក្នុងការប្រតិបត្តិការ គណនេយ្យភាពតឹងរ៉ឺង ប្រព័ន្ធវាយតម្លៃទទួលស្គាល់គុណភាព និងក្របខណ្ឌបែងចែកធនធានប្រកបដោយសនិទានភាព។ សាលារៀនជំនាន់ថ្មី នឹងផ្តល់នូវស្តង់ដាថ្មីមួយនៃការអប់រំនៅក្នុងសាលារៀនសាធារណៈ ដើម្បីយុវជនកម្ពុជារៀបចំខ្លួន ត្រៀមលក្ខណៈសម្បត្តិសម្រាប់សតវត្សទី២១ រាប់ទាំងការជួយសិស្សចេះគិតបែបស៊ីជម្រៅ និងទទួលបានបំណិនចាំបាច់សម្រាប់ទីផ្សារការងារក្នុងសតវត្សទី២១៕






-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន