ព័ត៌មាន
អាកាសចរណ៍ស៊ីវិល៖ ក្រុមហ៊ុនទួកគីចាប់អារម្មណ៍បណ្តាក់ទុនវិនិយោគវិស័យអាកាសចរណ៍នៅកម្ពុជា
ភ្នំពេញ ៖ ក្នុងឱកាសអញ្ញើញត្រួតពិនិត្យដំណើរសាងសង់ព្រលានយន្តហោះថ្មី នៅក្រុងតាខ្មៅ មន្រ្តីជាន់ខ្ពស់នៃលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបង្ហើបឱ្យដឹងថា មកដល់ពេលនេះ មានក្រុមហ៊ុនទួកគី បានបង្ហាញការចាប់អារម្មណ៍ក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យអាកាសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល និងជាប្រធានគណៈកម្មការសម្របសម្រួលដឹកនាំសាងសង់ និងប្រតិបត្តិការណ៍អាកាសយានដ្ឋានអន្តរជាតិតេជោ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានមានប្រសាសន៍ថា ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនដែលបាននិងកំពុងប្រតិបត្តិការនៅព្រលានយន្តហោះចាស់ នឹងត្រូវប្តូរមកអាកាសយានដ្ឋានអន្តរជាតិតេជោទាំងអស់ ដោយមិនមានក្រុមហ៊ុនណាមួយអវត្តមាននោះឡើយ។ ឯកឧត្តម បានបន្តថា ស្របពេលជាមួយគ្នានេះដែរ ក៏មានក្រុមហ៊ុនបរទេសថ្មីៗទៀតតាមរយៈស្ថានទូត ក៏ដូចជាតាមរយៈភ្នាក់ងារក្រុមហ៊ុននានាបានទាក់ទងដើម្បីបំពេញលក្ខខណ្ឌ និងបែបបទក្នុងការបើកប្រតិបត្តិការនៅអាកាសយានដ្ឋានថ្មីនេះផងដែរ។
ឯកឧត្តម សយ សុខាន់ បានបញ្ជាក់ថា ក្រុមហ៊ុនចាស់ត្រៀមផ្ទេរពីព្រលានយន្តហោះចាស់មកព្រលានយន្តហោះថ្មី ឯអ្នកថ្មី ក៏ត្រៀមចាប់ផ្តើមមកដែរ ដោយក្នុងនោះមានក្រុមហ៊ុនទួកគីដែលមានការចាប់អារម្មណ៍លើវិស័យអាកាសចរណ៍នេះ ប៉ុន្តែទាក់ទងនឹងចំនួនក្រុមហ៊ុនថ្មីប៉ុន្មាន ឯកឧត្តម មិនទាន់មានព័ត៌មានលំអិតនៅឡើយទេ។
គិតមកដល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់ ប្រមាណជាង ៩៤% នឹងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាចធ្វើអោយយន្តខ្នាតធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕
អត្ថបទ៖ ឈិត បូរ៉ាវី




















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន