ព័ត៌មាន
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បេីកវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព ប្រចាំឆ្នាំ២០២៥
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងអាវុធហត្ថខេត្ត អញ្ជើញជាអធិបតីភាពបេីកវគ្គបំប៉នសណ្តាប់ធ្នាប់ជួរទ័ព ប្រចាំឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។
លោកអនុសេនីយ៍ឯក កែម ចាន់រស្មី ដែលជាយោធាចារ្យក្នុងវគ្គហ្វឺកហ្វឺននេះ បានឱ្យដឹងថា វគ្គហ្វឹកហ្វឺនមានរយៈពេល៤៧ថ្ងៃ ចាប់ថ្ងៃទី០៣ ខែមីនា ដល់ថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៥ (មិនបូកបញ្ចូលថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ) ស្មើ២៨២ម៉ោង។ វគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមសរុបចំនួន៨១នាក់ និងយោធាចារ្យ ចំនួន៤នាក់។ក្នុងនោះ ខ្លឹមសារមេរៀនមានចំនួន០៣ រួមមាន : ១.សណ្តាប់ធ្នាប់ជួរទ័ព, ២.ឈរកាយវិការប្រុង+ជូនពរ ស្រែកជ័យឃោស និង៣.ដើរព្យុហយាត្រា+ស្តាំ ឆ្វេងគោរព។
លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មានប្រសាសន៍ណែនាំទៅដល់សិក្ខាកាម ដែលជាកងកម្លាំងកងរាជអាវុធហត្ថ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ យកចិត្តទុកដាក់ គោរពវិន័យ បទបញ្ជាផ្ទៃក្នុង របស់កងរាជអាវុធហត្ថ ពិសេសគឺត្រូវខិតខំយកចិត្តទុកដាក់ស្តាប់ការពន្យល់ របស់យោធាចារ្យ និងការបង្ហាត់ បង្ហាញគ្រប់ខ្លឹមសារមេរៀននីមួយៗឱ្យបានច្បាស់លាស់ ពិភាក្សា ផ្លាស់ប្តូរយោបល់ ផ្តល់បទពិសោធន៍ ឱ្យគ្នាទៅវិញ ទៅមក រវាងទ្រឹស្តី និងការអនុវត្តជាក់ស្តែង។
លោកឧត្តមសេនីយ៍ត្រី ក៏បានបញ្ជាក់ដែរថា ការគោរពវិន័យខ្ជាប់ខ្ជួន នាំឱ្យយើងមានសីលធម៌ វិន័យល្អ នៅពេលចប់វគ្គត្រូវខិតខំចែករំលែកនូវចំណេះដឹង ដែលខ្លួនមាន ទៅដល់អង្គភាព នឹងត្រូវមានសាមគ្គីភាពផ្ទៃក្នុងជាមួយនឹងបណ្ដាកងកម្លាំងក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរួមគ្នាបង្ក្រាប បង្រ្កាប និងសង្គ្រោះផ្សេឧបទ្ទវហេតុផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ។
លោកឧត្តមសេនីយ៍ត្រីបានបញ្ជាក់ទៀតថា វគ្គបំប៉នសណ្តាប់ធ្នាប់ជួទ័ព ប្រចាំឆ្នាំ២០២៥ ក្នុងគោលបំណង ៖ ១-ដើម្បីលើកកំពស់សមត្ថភាព យល់ដឹងជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ក្នុងការអនុវត្ត ភារកិច្ចឱ្យបានលទ្ធផលល្អប្រសើរ, ២-ដើម្បីធ្វើឱ្យកម្លាំងកងរាជអាវុធហត្ថខេត្ត មានសមត្ថភាពជំនាញពិតប្រាកដ ក្នុងការអនុវត្តតួនាទីភារកិច្ចការងារជំនាញបង្ការ បង្ក្រាប សង្គ្រោះ និងការងាររដ្ឋបាលបានល្អប្រសើរ, ៣-មានការយល់ដឹងអំពីតួនាទី ភារកិច្ច និងពង្រឹងនូវវិន័យ បទបញ្ជាឱ្យបានម៉ឺងម៉ាត់ ដើម្បីលើកកំពស់សមត្ថភាពកងរាជអាវុធហត្ថ៕







-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន