ព័ត៌មាន
នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រវាត់ព្រំដែន ក្នុងទិសមណ្ឌលគីរី និងទិសរតនគីរី
ភ្នំពេញ៖ នៅថ្ងៃទី ១-២ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន (កគម) ចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងទិសមណ្ឌលគីរី និងទិសរតនគីរី ដែលកំពុងស្ថាបនាដោយ កងឯកភាពស្ថាបនាថ្នល់-ស្ពាន នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
ក្រុមការងារបានចុះពិនិត្យ ការស្ថាបនាផ្លូវក្រាលគ្រួសថ្ម, ការងារបោសសម្អាតមីន-យុទ្ធភណ្ឌមិនទាន់ផ្ទុះ, ការឈូសផ្លូវទទឹង ៥ម៉ែត្របើកមុខសម្រាប់រកខ្សែផ្លូវដំបូង, ការឈូសផ្លូវទទឹង ២០ម៉ែត្រសម្រាប់រកអ័ក្សផ្លូវ និងការងារលុបជ្រលង ចិតជញ្ជាំងភ្នំ និងបន្ទាបចំណោទភ្នំ, ការងារសំណង់មុខទឹក រួមនិងសំណង់សិល្បការ្យមួយចំនួនទៀត ដែលកងកម្លាំងវិស្វកម្មទាំង៦កងឯកភាព កំពុងមមាញឹកក្នុងការស្ថាបនាសម្រេចបានលទ្ធផលយ៉ាងច្រើនគួរឲ្យកត់សម្គាល់។
ការចុះពិនិត្យវឌ្ឍនភាពការងារនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន និង ឯកឧត្ដម នាយ ឧត្ដមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការ រង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ បញ្ជា ការដ្ឋាន វិស្វកម្ម អគ្គបញ្ជាការ អនុប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន។
ឯកឧត្តម នាយឧត្តមសេនីយ៍ គឹម ប៊ុនថាន មានប្រសាសន៍កោតសរសើរចំពោះ មេបញ្ជាការ មេបញ្ជាការរង និងនាយទាហាន នាយទាហានរង ពលទាហាន កងឯកភាពទាំង៦ នៃបញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ ដែលក្នុងរយៈពេលកន្លងមកនេះ បានយកចិត្តទុកដាក់ ពុះពារជម្នះរាល់ឧបសគ្គ-គ្រោះថ្នាក់ ការលំបាកនិងធ្វើពលិកម្មគ្រប់បែបយ៉ាង ខិតខំប្រឹងប្រែង ធ្វើការស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី និងខេត្តរតនៈគីរី ដែលរហូតមកដល់ថ្ងៃនេះគឺសម្រេចបានលទ្ធផលយ៉ាងច្រើន។
សមិទ្ធផលផ្លូវខ្សែក្រវាត់ព្រំដែនទាំងអស់នេះជាមរតកប្រវត្តិសាស្រ្ត មានតម្លៃជាយុទ្ធសាស្ត្រមិនអាចកាត់ថ្លៃបាន ហើយសម្រេចចេញជារូបរាងយ៉ាងល្អរឹងមាំពីម្លប់សន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំបានបន្តអនុវត្តនយោបាយកសាងព្រំដែនដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញ « កសាងខ្សែព្រំដែនជាប់ជាមួយ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងកាអភិវឌ្ឍ ប្រកបដោយចីរភាព»៕











-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន