ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ក្រសួងកិច្ចការនារី អំពាវនាវឱ្យស្ត្រីយកចិត្តទុកដាក់លើបញ្ហាភ្នែក
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអំពាវនាវឱ្យស្ត្រីបង្កើនការយកចិត្តទុកដាក់លើបញ្ហាសុខភាពភ្នែក ខណៈស្រ្តីដែលមានអាយុចាប់ពី លើ៥០ឆ្នាំ គឺមានបញ្ហាភ្នែកច្រើនជាងបុរស ហើយការទៅទទួលសេវាព្យាបាលនៅមានចំនួនតិចទូចជាងបុរសនៅឡើយ។
លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លើកឡើងក្នុងពិធីអប់រំផ្សព្វផ្សាយស្តីពីយេនឌ័រ និងសុខភាព ភ្នែក រួមទាំងការពិនិត្យនិងព្យាបាលភ្នែក និងផ្តល់វ៉ែនតា ជូនដល់ប្រជាពលរដ្ឋក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «សិទ្ធ សមត្ថភាព និងភាពអង់អាចចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥ នេះថា ជុំវិញបញ្ហាសុខភាពភ្នែកនេះ គឺជាបញ្ហាសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់ទាំងគ្នាជាពិសេសស្ត្រី សូមគិតគូរ ពីសុខភាពភ្នែកឱ្យបានល្អ ព្រោះពិការភាពភ្នែកជាពិការភាពធំជាងគេ ដែលបង្កផលលំបាក ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។
ជាមួយគ្នានោះដែរ លោកជំទាវកិត្តិបណ្ឌិត ក៏បានអំពាវនាវដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ សូមយកចិត្តទុកដាក់ លើកុមារ និងមនុស្សវ័យក្មេង សូមប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន មានរយៈពេលច្រើនហួសប្រមាណក្នុងមួយថ្ងៃ ដែលបណ្តាលឱ្យប៉ះពាល់ភ្នែក ខួរក្បាល និងផ្លូវចិត្ត។
អ្នកស្រី Patrica Koh នាយិកាមូលនិធិ One Sight ប្រចាំតំបន់អាស៊ី បានលើកឡើងដែរថា ការមានសុខភាពភ្នែកល្អ គឺជាកិច្ច ការសំខាន់បំផុត។ លោកស្រីរំពឹងថា កម្មវិធីនេះ នឹងជួយឱ្យស្ត្រីមានសុខភាពភ្នែកល្អ និងជាចំណែកមួយជួយឱ្យជីវភាពរបស់ពួកគាត់ កាន់តែមានភាពល្អប្រសើរ។
សូមជម្រាបថា កម្មវិធីអប់រំផ្សព្វផ្សាយស្តីពីយេនឌ័រ និងសុខភាពភ្នែក រួមទាំងការពិនិត្យនិងព្យាបាលភ្នែក និងផ្តល់វ៉ែនតារយៈពេល ១ថ្ងៃនេះ មានប្រជាពលរដ្ឋប្រមាណ ១ ពាន់នាក់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយទទួលសេវាកម្មដោយឥតគិតថ្លៃ៕
អត្ថបទ៖ សុន រ៉ាឌី














-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន