ព័ត៌មាន
យុវជនគ្រប់អាយុជិត ១ពាន់នាក់ ត្រូវបានប្រកាសចូលជាសមាជិកគណបក្សប្រជាជន ស្រុកពញាឮ
យុវជនទើបគ្រប់អាយុប្រមាណ ៩២២ នាក់ មកពីឃុំចំនួន ៣ ក្នុងស្រុកពញាឮ ខេត្តកណ្តាល ត្រូវបានប្រកាសបញ្ចូលជាសមាជិកថ្មី ដើម្បីរួមរស់ជីវភាពជាមួយគ្នាគណបក្សប្រជាជនកម្ពុជា គាំទ្របុព្វហេតុនៃការកសាងសន្តិភាព និងការអភិវឌ្ឍប្រទេសសម្រាប់យើង ទាំងអស់គ្នា។
ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ អនុប្រធានគណៈអចិន្ត្រៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ និងជាប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំភ្នំបាត ឃុំផ្សារដែក និងឃុំវិហារលួង នៃស្រុកពញាឮ ខេត្តកណ្តាល ក្នុងពិធីប្រកាសបញ្ចូល សមាជិកថ្មី គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២ ខែមីនា ម្សិលមិញនេះ ឯកឧត្តមបណ្ឌិតបានសូមស្វាគមន៍ចំពោះយុវជនដែលទើប គ្រប់អាយុ ហើយបានសម្រេចចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ ដែលបានជួយយើងតាំងពីដើម រៀងមក។ ក្នុងពិធីនេះដែរ, ឯកឧត្តម ក៏បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះបងប្អូនដែលបានចាកចេញពីគណបក្សផ្សេង មករួម រស់ជាមួយគណបក្សប្រជាជន គឺជាគណបក្សដែលបងប្អូនប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចរស់នៅជាមួយគ្នាបាន។ ឯកឧត្តមបណ្ឌិត បន្តថា ពិធីបញ្ចូលសមាជិកគណបក្សថ្មីសម្រាប់ឃុំទាំងបី មិនមែនជាព្រឹតិ្តការណ៍ដោយឡែកនោះទេ គឺពិធីដែលបាន កើតឡើងនៅទូទាំងប្រទេស គ្រប់ឃុំ-សង្កាត់ ក្រុង-ស្រុក រាជធានី-ខេត្ត ដែលជាភស្តុតាងបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សដែលទទួលបានការគាំទ្រ និងគោរពស្រឡាញ់ភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋយើង។
ឯកឧត្តមបណ្ឌិត កែវ បេងវឌ្ឍន៍ បានគូសបញ្ជាក់ពីសមិទ្ធផលធំៗរបស់គណបក្សប្រជាជនកម្ពុជាដែលសម្រេចបាន សម្រាប់ បុព្វហេតុនៃការកសាងសន្តិភាព និងការអភិវឌ្ឍជូនប្រជាជនកម្ពុជារួមមាន៖ បានរំដោះទឹកដីនិងប្រជាជនកម្ពុជា ចេញពីបនប្រល័យ ពូជសាសន៍ ប៉ុល ពត មិនឲ្យវិលត្រឡប់មកជាលើកទី២, បាននាំមកជូនប្រជាជននូវសិទ្ធិសេរីភាព, បានស្តារនិងកសាង ប្រទេសឡើង វិញពីបាតដៃទទេ រហូតមានការរីកចម្រើនគ្រប់វិស័យ, សម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង ការបង្រួបបង្រួមទឹកដី ឯកភាពជាតិ និងនាំមកជូនជាតិ និងប្រជាជនកម្ពុជានូវសុខសន្តិភាពពេញ នៅក្រោមនយោបាយឈ្នះ-ឈ្នះ, ក្នុងនោះរាជរដ្ឋាភិបាលនៃអ្នកបន្ដវេន បានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនជូនជាតិ និងប្រជាពលរដ្ឋ។
បណ្ឌិត កែវ បេងវឌ្ឍន៍ ក៏បានផ្តាំផ្ញើដល់សមាជិកគណបក្សថ្មី ដែលចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវគោរពតាមលក្ខន្តិកៈរបស់គណបក្ស និងត្រៀមខ្លួនជាដរាប ក្នុងការចូលរួមសកម្មភាពនានារបស់គណបក្ស ជាពិសេសការទៅបោះ ឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា ពោលគឺសមាជិកម្នាក់ ត្រូវសម្លេងគាំទ្រមួយសន្លឹក, សិក្សា ស្វែងយល់ពីបុព្វហេតុ ពីប្រវត្តិនយោបាយ និងពីស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា តាមមធ្យោបាយដ៏សម្បូរបែបដែលមានសព្វថ្ងៃ (Facebook, tiktok, TV ជាដើម), ក្នុងនោះការងារគណបក្សចុះមូលដ្ឋានទាំងបីឃុំ នៅជាមួយបងប្អូនយើងទាំងអស់គ្នា យើងរួម សុខរួមទុក្ខជាមួយគ្នា៕ អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន