ព័ត៌មាន
ប្រជាពលរដ្ឋជាច្រើនបានកំពុងប្រើប្រាស់សេវាថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈបណ្ណ ប.ស.ស.
គិតត្រឹមបំណាច់ឆ្នាំ២០២៤កន្លងទៅ មានសមាជិកទៅប្រើប្រាស់សេវាមូលដ្ឋានសុខាភិបាលសរុបចំនួនជាង ៧,៧លានដង/នាក់ និងបានចំណាយថវិកាអស់ប្រមាណ ៦៥០ពាន់លានរៀល ឬស្មើប្រមាណ ១៥៨,៥លានដុល្លារអាម៉េរិក ដែលធានារ៉ាប់រងបន្ទុកនូវការចំណាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋមកពីតំបន់ខុសៗគ្នា នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ ពួកគាត់បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា តាមរយៈគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាខាងផ្នែកគាំពារសង្គម តាមរយៈបេឡាជាតិសន្តិសុខសង្គម ធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍ថាកក់ក្តៅ និងមិនមានក្តីបារម្ភច្រើនដូចពេលមុនៗ នៅពេលមានបញ្ហាសុខភាព។
ស្រដៀងគ្នាខាងលើនេះ ក្រុមប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់សេវាថែទាំសុខភាព តាមរយៈបណ្ណ ប.ស.ស. ដូចគ្នានេះ បានលើកឡើងថា តាមរយៈគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រាប់ចាប់តាំងពីអាណត្តិទី១ រហូតដល់ទី៧នេះ ពិតជាមានការយកចិត្តទុកដាក់ជាខ្លាំងមកកាន់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមិនប្រកាន់ឋានៈទាប ឬខ្ពស់នោះទេ។ បន្ថែមពីនេះ ការផ្តល់នូវការគាំពារផ្នែកសង្គមតាមរយៈបេឡាជាតិសន្តិសុខសង្គម ធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍ថាកក់ក្តៅ និងមិនមានក្តីបារម្ភច្រើន ពិសេសនៅពេលមាន បណ្ណ ប.ស.ស គឺពិតជាជួយសម្រាលបន្ទុកក្នុងការចំណាយបានយ៉ាងច្រើន នៅពេលមានបញ្ហាសុខភាពត្រូវទៅពេទ្យ។
យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងគម្រោងការអភិវឌ្ឍរបបសន្តិសុខសង្គមស្របតាមការវិវត្ត នៃស្ថានភាពសង្គម-សេដ្ឋកិច្ច គិតមកដល់ត្រឹមបំណាច់ឆ្នាំ២០២៤ បានដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍បានដោយរលូន និងបានបង្កើនការចុះឈ្មោះសមាជិកថ្មីផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ច និងតាមរបបភាគទានដោយស្ម័គ្រចិត្ត សរុបចំនួនជាង ៨៨ម៉ឺននាក់ ក្នុងនោះ សមាជិកតាមរបបភាគទានជាកាតព្វកិច្ចចំនួនជាង ៣៤ម៉ឺននាក់ និងសមាជិកតាមរបបភាគទានដោយស្ម័គ្រចិត្តចំនួនជាង ៥៣ម៉ឺននាក់ ដែលធ្វើឱ្យសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពតាមរបបភាគទានជាកាតព្វកិច្ច និងតាមរបបភាគទានដោយស្ម័គ្រចិត្ត កើនដល់ចំនួនជាង ២,៧លាននាក់ ក្នុងនោះ តាមរបបភាគទានជាកាតព្វកិច្ចចំនួនជាង ២លាន ៧ម៉ឺននាក់ និងតាមរបបភាគទានដោយស្ម័គ្រចិត្តចំនួនជាង ៦៣ម៉ឺននាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន