ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី៖ ការវិភាគមុខងារ មិនមែនជាយន្តការវះកាត់ ប៉ុន្ដែជាការបន្តធ្វើវឌ្ឍនភាពប្រព័ន្ធរដ្ឋបាលសាធារណៈឱ្យកាន់តែធន់ ទំនើប មានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ
ភ្នំពេញ៖នៅក្នុងសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបញ្ជាក់ពីមូលហេតុជាច្រើន ដែលកម្ពុជា មានភាពចាំបាច់ក្នុងការបន្តការងារកែទម្រង់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីតែងតែលើកឡើងជារឿយៗថា ការកែទម្រង់រដ្ឋបាលសាធារណៈ ឬការវិភាគមុខងារជាដើម ត្រូវបានអនុវត្តជាប្រចាំមកហើយ។ អ្វីដែលរាជរដ្ឋាភិបាល ដោយមានក្រសួងមុខងារសាធារណៈជាសេនាធិការសម្របសម្រួល បាន និងកំពុងធ្វើនាពេលនេះ គឺជាការបន្តការងារនេះ ដោយគ្រាន់តែសម្រួចមុំនៃការអនុវត្តតែប៉ុណ្ណោះ។ បន្ថែមលើការរៀបរាប់ពីឱកាស និងគុណប្រយោជន៍ល្អៗដែលកម្ពុជានឹងអាចទទួលបានចេញពីការវិភាគមុខងារ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា “ការវិភាគមុខងារ មិនមែនជាយន្តការវះកាត់ មិនធ្វើឱ្យបាត់បង់ផលប្រយោជន៍មន្ត្រីរាជការដែលមានចែងក្នុងច្បាប់ជាធរមាន និងមិនមែនជាការសើរើស្ថានភាពណាមួយនោះទេ។”

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងបន្ថែមថា “មកដល់ពេលនេះ ការវិភាគមុខងារ បានបង្ហាញឱ្យឃើញចំណុចមួយចំនួន ដែលអាចឱ្យយើងរកវិធីសាស្ត្រដោះស្រាយ តាមរយៈការសហការពិគ្រោះយោបល់ជាមួយគ្នា។ ផ្អែកទៅលើមូលដ្ឋាននេះ មិនមានចំណុចខុសឆ្គងទេ ប៉ុន្តែយើងមានចំណុចដែលអាចកែឱ្យប្រសើរឡើង ដើម្បីអ្នកជំនាន់ក្រោយមានប្រព័ន្ធរដ្ឋបាលសាធារណៈ ដែលមានសមត្ថភាពខ្លាំង ខ្ពស់ វៃឆ្លាត ស្អាតស្អំ សម្រាប់បម្រើប្រជាជន។” […] “ការវិភាគមុខងារ គឺជាឱកាស ជាជាងបន្ទុក។” ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្ថែម។

គួររម្លឹកថា ក្រៅពីការសហការគ្នារវាងមន្ត្រីបច្ចេកទេសនៃក្រសួង ស្ថាប័ននីមួយៗ ជាមួយក្រសួងមុខងារសាធារណៈ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្តល់ឱកាសឱ្យមានការរៀបចំសិក្ខាសាលា ហើយចូលរួមដោយផ្ទាល់ ដើម្បីចែករំលែក និងធ្វើវឌ្ឍនភាពនៃព័ត៌មានជុំវិញការងារវិភាគមុខងារ ព្រមទាំងផ្តល់ជាវេទិកា ដើម្បីជម្រះមន្ទិល និងស្វែងរកធាតុចូលនានា ក្នុងស្មារតី «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ សិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» ជាសិក្ខាសាលាទី១៨ ដែលក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នសាមីនីមួយៗ បានសហការរៀបចំ៕





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន