ព័ត៌មាន
ប្រធានមន្ទីរការងារខេត្តស្វាយរៀងអំពាវនាវដល់ពលរដ្ឋអញ្ជើញមកចុះឈ្មោះទទួលយកការងារធ្វើនៅតាមរោងចក្រសហគ្រាស
ស្វាយរៀង ៖ ប្រធានមន្ទីរការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្វាយរៀង លោក អ៊ូ សុខឿន នៅក្នុងពេលចូលរួមជាមួយក្រុមការងារអន្តរមន្ទីរចុះពិនិត្យការត្រៀមរៀបចំ បើកដំណើរការរបស់រោងចក្រមួយកន្លែងបន្ថែមទៀតស្ថិតនៅក្នុងស្រុកស្វាយជ្រំ ថ្ងៃទី៤ ខែមិនា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់ពលរដ្ឋពិសេសយុវជនយុវនារី ក្នុងនិងក្រៅខេត្តសូមអញ្ជើញចុះឈ្មោះនៅតាមសាលាឃុំ/សង្កាត់ដែលបងប្អូនរស់នៅ ដើម្បីបង្ករលក្ខណៈឲ្យក្រុមការងារចុះធ្វើសម្ភាសន៍ ផ្ដល់ការងារជូនបងប្អូនធ្វើ ខណៈដែលរោងចក្រ សហគ្រាសនៅក្នុងភូមិសាស្ត្រខេត្តមានតម្រូវការកម្លាំងពលកម្មជាង១៥ពាន់នាក់បន្ថែមដើម្បីបម្រើការងារបន្ទាប់ពីអ្នកវិនិយោគក្នុងនិងក្រៅប្រទេសបានចូលមកកសាងរោងចក្រនៅក្នុងភូមិសាស្ត្រខេត្តមានការកើនឡើងជាបន្តបន្ទាប់។
លោកអ៊ូ សុខឿន ប្រធានមន្ទីរការងារបានមានប្រសាសន៍បញ្ជាក់ថា ខេត្តស្វាយរៀងបន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកអោយមានតំបន់សេដ្ឋកិច្ចពិសេសរហូតមកដល់ឆ្នាំ២០២៥ នេះមានរយៈពេល២០ឆ្នាំហើយក្នុងនោះក្រុមអ្នកវិនិយោគ បានចូលមកកសាងរោងចក្រសហគ្រាស គ្រឹះស្ថាន ទាំង១១តំបន់សេដ្ឋកិច្ចពិសេស មានចំនួន សរុប ១ពាន់៣កន្លែង មូលដ្ឋានផលិត បង្កើតការងារអោយកម្មករ និយោជិត ធ្វើស្រូបបានកម្រៃពលកម្មពីរោងចក្រសហគ្រាសមានចំនួន១សែន ៤ម៉ឺន ០ពាន់២០៩នាក់។








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន