ព័ត៌មាន
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលក្នុងវត្តសុវណ្ណគីរី នៅខេត្តកំពង់ស្ពឺ
ភ្នំពេញ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមីនា នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្ត សុវណ្ណគីរី (ហៅវត្តភ្នំកំប៉ូត) ស្ថិតនៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សចំពោះការជួបជុំ និងបានចូល រួមអបអរសាទរជាមួយព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិសុទ្ធចំណុះជើងវត្ត ចំពោះសមិទ្ធផលនាថ្ងៃនេះ។ ឯកឧត្តម បានកោតសរសើរ និងថ្លែងអំណរគុណចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងគណៈកម្មការអាចារ្យ វត្តទាំងអស់ដែលបានខិតខំប្រឹងប្រែងកៀរគរ បច្ច័យពីសប្បុរជន និងពុទ្ធបរិស័ទគ្រប់ទិសទី ដែលបានរួមចំ ណែកចាប់មគ្គផលកសាងសមិទ្ធផលនានាក្នុងវត្តនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា សុខសន្តិភាព បានផ្តល់ឱកាសនៃការជួបជុំ និងផ្សារភ្ជាប់ ជាមួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី រាជរដ្ឋាភិបាលអា ណត្តិទី៧ បានដាក់ចេញនូវវិធានការគឹន្លះ ដើម្បីសម្រួលដល់ការអនុវត្តគោលនយោបាយ។ បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បាននឹងកំពុងជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងវិស័យ សុខាភិបាល ដែលផ្តោតលើការគិតគូរពីតម្រូវការនៃការថែទាំសុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅ មូលដ្ឋាន និងវិស័យអប់រំ សំដៅដល់ការពង្រឹងគុណភាពសាលារដ្ឋ ពីមតេ្តយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ ដើម្បីធានាការបណ្តុះបណ្តាល និងអប់រំដល់កុមារា កុមារី និងយុវជនគ្រប់រូបនៅតាមមូលដ្ឋាន ឱ្យមានសមត្ថ ភាពខ្ពស់។
សូមជម្រាបជូនថា វត្តភ្នំកំប៉ូតនេះ គឺមានអាយុកាលត្រឹម៣៣ឆ្នាំប៉ុណ្ណោះ បើគិតចាប់ពីការកកើត នៅឆ្នាំ១៩៩២មក។ សមិទ្ធផលជាច្រើនបានរីកដុះដាលពេញបរិវេណវត្ត រួមទាំងកុដិ និងហេដ្ឋារចនាសម្ព័ន្ធ នានា ត្រូវបានកសាងឡើងដោយប្រើប្រាស់ទឹកប្រាក់សរុបអស់ ជាង៧៣ម៉ឺន៥ពាន់ដុល្លារ៕
អត្ថបទ រដ្ឋា















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន