ព័ត៌មាន
សម្តេច ម៉ែន សំអន ស្នើបង្កើនចំនួនស្ត្រីនៅតាមអង្គភាពចំណុះ ក្រសួងផែនការ
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៤ ខែមីនានេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត បានអញ្ជើញក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ និងប្រកាសសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅក្រសួងផនការ ហើយក្នុងពិធីនេះដែរ សម្តេច ម៉ែន សំអន បានស្នើក្រសួងផែនការបង្កើនចំនួនស្ត្រីតាមអង្គភាពនានាក្រោមឱវាទក្រសួង។
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានមានប្រសាសន៍ថា ក្រសួងផែនការមានតួនាទីច្រើន ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ការរៀបចំកម្មវិធីវិនិយោគសាធារណៈ យុទ្ធសាស្ត្រជាតិកាត់បន្ថយភាពក្រីក្រ ការងារអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ការប្រមូលចងក្រងនិងវិភាគទិន្នន័យស្ថិតិសេដ្ឋកិច្ចនិងប្រជាជន ការតាមដានអត្រាកំណើនសេដ្ឋកិច្ចជាតិនិងអតិផរណា ដែលជាការងារជំនាញស្មុគស្មាញ និងផែនការយុទ្ធសាស្ត្រសម្រាប់ការចាកចេញរបស់ប្រទេសកម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍតិចតួចជាដើម ដែលការងារនេះ ទាមទារសមត្ថភាពខ្ពស់ និងឆន្ទៈការងារហ្មត់ចត់ អត់ធ្មត់ និងមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ។
ដើម្បីជំរុញអភិវឌ្ឍផែនការជាយុទ្ធសាស្ត្រនេះ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជំរុញឲ្យក្រសួងផែនការបង្កើនចំនួនស្ត្រីជាថ្នាក់ដឹកនាំ នៅតាមអង្គភាពនានាចំណុះឲ្យក្រសួងផែនការ ខណៈវត្តមាននិងការរួមចំណែកទទួលខុសត្រូវរបស់ស្ត្រីនៅក្នុងការងារប្រមូលចងក្រងនិងវិភាគទិន្នន័យស្ថិតិ និងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គឺជាការចាំបាច់មិនអាចខ្វះបាន ហើយកិច្ចការនេះក៏ស្របទៅនឹងគោលដៅជាយុទ្ធសាស្ត្ររបស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ផងដែរ។
ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការថ្លែងថា ខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ប្រារព្វក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប” តាមរយៈទិវាអន្តរជាតិនេះ ក្រសួងផែនការ បានផ្តល់ការលើកទឹកចិត្តមន្ត្រីជាស្ត្រីតាមរយៈការ ផ្តល់ការបណ្តុះបណ្តាល អភិវឌ្ឍន៍ជំនាញ បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពជាច្រើនទាំងលើផ្នែកបច្ចេកទេស ក្នុងប្រទេស និងទៅក្រៅប្រទេស និងបានបញ្ជូនមន្ត្រីជាស្ត្រីទៅបន្តសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត សំដៅបង្កើនធនធានស្ត្រីចូលរួមរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។
អត្ថបទ ស៊ុម សុខជា





-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ