ព័ត៌មាន
សម្ដេចធិបតីណែនាំឱ្យធ្វើបច្ចុប្បន្នភាពបញ្ជីទីតាំងបុរាណដ្ឋានឱ្យបានច្បាស់លាស់ដើម្បីរក្សាកេរដំណែលដូនតា
ភ្នំពេញ ៖ ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ កម្មវិធី អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៧ នៅល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានណែនាំដល់ក្រសួង វប្បធម៌ និងវិចិត្រសិប្បៈ និងក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវធ្វើបច្ចុប្បន្នភាពបញ្ជីទីតាំងបុរាណដ្ឋានឱ្យបានច្បាស់លាស់ដើម្បីរក្សាកេរដំណែលដូនតាទុកដល់កូនចៅតជំនាន់ទៅមុខទៀត។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា ភាពសម្បូរបែបនៃបេតិកភណ្ឌរបស់កម្ពុជានៅទូទាំងប្រទេស គឺជាមោទនភាពរបស់ជាតិ និងប្រជាជន ប៉ុន្ដែបញ្ហាប្រឈមពាក់ព័ន្ធទៅនឹងការអភិរក្ស ថែរក្សា និងផលប៉ះពាល់កម្មសិទ្ធិប្រជាពលរដ្ឋ ជាពិសេសសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី មិនទាន់បានដោះស្រាយបញ្ចប់ជាស្ថាពរ ស្របតាមផែនការរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការកាត់បន្ថយបញ្ហាជំម្លោះដីធ្លីនៅទាំងប្រទេសតាមរយៈការដាក់ចេញប្លង់កម្មសិទ្ធិដីធ្លី។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់ជាអតិបរិមានៅឆ្នាំ ២០២៥ នៅតំបន់ចាំបាច់បំផុតសម្រាប់ការពារគ្រប់បុរាណដ្ឋាន ដោយឈរលើគោលការណ៍ចំនួនពីរសំខាន់គឺការ ការពារតម្លៃដើមនៃបេតិកភណ្ឌ រួមទាំងបេតិកភណ្ឌដែលមានសក្ដានុពល និងកាត់បន្ថយជាអតិបរិមានៃផលប៉ះពាល់ដល់ប្រជាជន។
សម្ដេចធិបតី ជឿថានេះគឺជាការងារបន្ទាន់ចំពោះមុខដែលនាំដល់ការការពារបានជាស្ថាពរ ពីការរំលោភបំពាន ក៏ដូចជាការសម្របសម្រួលដល់យុទ្ធនាការវាស់វែងចេញប្លង់កម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋផងដែរ។
សូមជម្រាបថា ក្នុងរយៈពេល៥ឆ្នាំ ចុងក្រោយនេះ ពីឆ្នាំ២០១៧-២០២២ ក្រសួងវប្បធម៍ និងវិចិត្រសិល្បៈ បានធ្វើបច្ចុប្បន្នភាព បុរាណដ្ឋាននៅទូទាំងប្រទេស បានចំនួន៩៣១៧។ ចំពោះការគ្រប់គ្រង និងធ្វើបច្ចុប្បន្នភាពបុរាណនៅទូទាំង ២៥ រាជធានី-ខេត្ត រួមមាន: ប្រាសាទ, គ្រឹះប្រាសាទ, ទួលមនុស្សរស់នៅ, ទួលកប់សព និងប្រព័ន្ធធារាសាស្ត្រ។ ក្នុងនោះប្រាសាទ និងគ្រឹះប្រាសាទមានចំនួន២៨៧៧ ស្ថានីយ, ទួលមនុស្សរស់នៅ មានចំនួន៥០៥៨ ស្ថានីយ, ទួលកប់សព មានចំនួន៦០៥ ស្ថានីយ, ប្រព័ន្ធធារាសាស្ត្រ មានចំនួន១៩៨២ ទីតាំង។ ចំណែកការគ្រប់គ្រងទួល ស្ថានីយទទួលស្គាល់ មានចំនួន៤៦០៧ស្ថានីយ, មិនទាន់ទទួលស្គាល់ មានចំនួន៥២៨៧ស្ថានីយ, ស្ថានីយបោះបង្គោលរួច មានចំនួន២៨៨ស្ថានីយ,មិនទាន់បោះបង្គោល មានចំនួន៩៥៩៥ស្ថានីយ, ស្ថានីយរកឃើញថ្មី មានចំនួន១០៧៣ស្ថានីយ, ស្ថានីយបាត់ពីបញ្ជីចាស់ មានចំនួន៦៣ ស្ថានីយ៕
អត្ថបទ៖ វ៉ន ដារ៉ា










-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoផ្ទះទេវតាទី៣៣៨ មួយខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តកំពង់ធំ