ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំរុញថ្នាក់ក្រោមជាតិត្រូវផ្ដល់ឱកាសដល់ស្ត្រីឲ្យបានច្រើន ក្នុងការកាន់តួនាទីការងារ
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញទៅអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវផ្ដល់នូវឱកាសឲ្យកាន់តែច្រើនដល់ស្ត្រី ដែលមានសមត្ថភាព ក្នុងការផ្ដល់តួនាទីភារកិច្ចការងារឲ្យពួកគេ ហើយការជ្រើសរើសនេះ ត្រូវធ្វើប្រកបដោយតម្លាភាព ។
ក្នុងឱកាសអញ្ជើញអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត មានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ បើទោះបីនាពេលបច្ចុប្បន្ន ចំនួនស្ត្រីបម្រើការងា ឬមានតួនាទីក្នុងថ្នាក់ដឹកនាំច្រើនជាងបណ្ដាក្រសួងស្ថាប័នផ្សេងក៏ដោយ ប៉ុន្តែចំនួននេះ នៅមិនទាន់មានការឆ្លើយតបទៅនឹងអ្វីដែលហៅថា សមភាពយេនឌ័រ ។
ឯកឧត្តមបានបន្តថា ទន្ទឹមនឹងនេះ គ្រប់អង្គភាពចំណុះឲ្យក្រសួង ត្រូវពិនិត្យមើលតួនាទីការងារណាមួយ ដែលមិនមានការប្រឈមចំពោះស្ត្រី ពេលបម្រើការងារ ដូចនេះគួរតែផ្ដល់អទិភាពដល់ស្ត្រី ឲ្យបានកាន់មុខតំណែង ឬតួនាទីនោះ ព្រោះស្ថានភាពខ្លះ ស្ត្រីមានភាពទន់ភ្លន់ ឬមានភាពល្អច្រើនជាងបុរស ជាពិសេសនៅទីតាំងផ្ដល់សេវាផ្ទាល់ជាមួយប្រជាពលរដ្ឋ ។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបន្ថែមថា ជាក់ស្ដែងនៅក្នុងការងារថ្នាក់ក្រោមជាតិមួយចំនួន ដូចជាច្រកចេញចូលតែមួយជាដើម ស្ត្រីក៏អាចធ្វើការនោះបាន ដែលបញ្ហានេះ សូមអគ្គនាយកដ្ឋានពាក់ព័ន្ធ ដែលចំណុះឲ្យក្រសួង សូមជួយពិនិត្យតើអាចផ្ដល់តួនាទីដល់ពួកគេ ក្នុងការងារដឹកនាំអង្គភាពបាន ប៉ុន្តែមុនត្រូវផ្ដល់តួនាទីដល់ពួកគេ យ៉ាងហោចណាស់ក៏ត្រូវធ្វើការបណ្ដុះបណ្ដាលឲ្យបានរយៈពេល ២ឆ្នាំ ។
ជាមួយនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ន បើទោះបីជាតម្លៃស្ត្រីត្រូវបានលើកកម្ពស់ និងផ្ដល់សិទ្ធិស្មើភាពដូចនឹងបុរស ប៉ុន្តែពួកគេក៏នៅតែមានបញ្ហាប្រឈមមួយចំនួន ជាក់ស្ដែងដូចករណីការធ្វើចំណាកស្រុក ព្រោះតែស្ត្រីខ្មែរមួយចំនួន បានរងគ្រោះពីបញ្ហារំលោភបំពាន កេងប្រវ័ញកម្លាំងពលកម្ម ឬផ្លូវភេទ ដូចនេះគ្រប់អង្គភាពនៃក្រសួងមហាផ្ទៃ ដែលធ្វើការងារនឹងបញ្ហាចំណាកស្រុក និងអន្តោប្រវេសន៍ជាដើម ត្រូវពង្រឹងការអប់រំដល់ប្រជាពលរដ្ឋ ឲ្យបានទទួលព័ត៌មានកាន់តែច្រើន ពីហានិភ័យនៃការធ្វើចំណាកស្រុក ជាពិសេសប្រទេសដែលជាគោលដៅពួកគេចង់ទៅធ្វើការ ឲ្យទទួលបានព័ត៌មានកាន់តែច្រើន ៕ អត្ថបទ បាន សុខរិទ្ធិ







-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦