ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិភាក្សាអំពីទិដ្ឋភាពរួមសកម្មភាពមីន ក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥
ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុ ប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង នៅទីស្នាក់ការអាជ្ញាធរមីន ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ ២០២៥លើកិច្ចពិភាក្សាអំពីទិដ្ឋភាពរួមសកម្មភាពមីន ក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ និងសំណើសុំពន្យារពេលបោស សម្អាតមីន លើកទី៣ ២០២៦-២០៣០ ក្រោមក្របខ័ណ្ឌអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។
កិច្ចប្រជុំពិភាក្សានេះ បានការចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងការពារ ជាតិ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ អគ្គស្នងការនគរបាលជាតិ បញ្ជា ការដ្ឋានកងទ័ពជើងគោក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
អង្គប្រជុំបានពិភាក្សាលើ ៖ ទី១/. សេចក្តីព្រាងឯកសារគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ ដែលអាជ្ញាធរមីន រួមជាមួយភាគីពាក់ព័ន្ធ បានគិតគូរតាំងពីឆ្នាំ២០២៣ ហើយក្នុងរយៈពេលជិត២ឆ្នាំនេះ កិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនត្រូវបានរៀបចំឡើង ទាំងចង្អៀត ទាំងបើកទូលាយ។ ថ្មីៗនេះ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរមីន បានដឹកនាំរៀបចំសិក្ខាសាលាពិភាក្សាផ្តល់យោបល់ ប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាឱ្យឯកសារនេះមានគ្រប់ទិដ្ឋភាព និងវិស័យពាក់ព័ន្ធ។ គោលនយោបាយជាតិសកម្មភាមីន ២០២៦-២០៣៥ នឹងត្រូវរៀបចំឱ្យបានរួចរាល់ និងបញ្ជូនឆ្លងគណៈរដ្ឋមន្រ្តី ដើម្បីដំណើរតាមនីតិវិធី ដាក់ឆ្លងជូនសម្តេចធិបតី ពិនិត្យ និងសម្រេច យ៉ាងយូរចុងឆ្នាំ២០២៥ នេះ។ទី២/. សេចក្តីព្រាងឯកសារសំណើសុំពន្យារពេលបោសសម្អាតមីនលើកទី៣( ២០២៦-២០៣០) ក្រោមក្រប ខ័ណ្ឌអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៅឆ្នាំ ២០០០ ។ កម្ពុជាបានស្នើសុំពន្យារពេលបោសសម្អាតមីន២លើករួចហើយ ដោយលើកទី១ ឆ្នាំ២០១០-២០១៩ និងលើកទី២ ឆ្នាំ២០២០-២០២៥។ សម្រាប់សំណើសុំលើកទី២ ក្នុងការ បោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ កម្ពុជាបានជួបបញ្ហាប្រឈមមួយចំនួន៖ ខ្វះធនធាន និងការកើនឡើងទំហំផ្ទៃដីសង្ស័យមានមីនស្រាវជ្រាវរកឃើញថ្មី ក្នុងតំបន់មួយចំនួនជាពិសេសនៅតាមបណ្តោយខេត្តជាប់ព្រំដែនថៃ។ កត្តាទាំងនេះ ជំរុញឱ្យកម្ពុជា ត្រៀមរៀបចំស្នើសុំពន្យារ ពេលបោសសម្អាតមីនលើកទី៣ (២០២៦- ២០៣០)។ អាជ្ញាធរមីន នឹងរៀបចំលិខិតគោរពស្នើសុំគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លើសំណើសុំពន្យារពេលបោស សម្អាតមីនលើកទី៣ ក្នុងខែមីនាឆ្នាំ២០២៥ នេះ។
ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយ តម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងការអនុវត្តផែន ការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ដែលជាផែនទីបង្ហាញផ្លូវ និងចក្ខុវិស័យ សម្រាប់សកម្មភាពមីននៅកម្ពុជា ហើយភាពជោគជ័យនេះ ជាកត្តាមួយដ៏សំខាន់ក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់ បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការគាំ និងការបន្តគាំទ្ររបស់ក្រសួង-ស្ថាប័ន ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងប្រតិបត្តិករសកម្មភាពមីនចិន ព្រមទាំងមូល និធិអង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដែលបានចូលរួមដល់កិច្ចការសកម្មភាពមីននៅកម្ពុជា។
សូមជម្រាបថា គិតត្រឹមខែមីនា ឆ្នាំ២០២៥ កម្ពុជានៅ សល់ផ្ទៃដីមានមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សរុបមានចំនួន ១ ៦៩៧ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីន ៤៦៩ គីឡូម៉ែត្រក្រឡា គ្រាប់បែកចង្កោម ៦៨១គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្រ្គាម ទំហំ ៥៤៧ គីឡូម៉ែត្រក្រឡា៕






-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦