ព័ត៌មាន
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចែកអំណោយជូនពលរដ្ឋងាយរងគ្រោះ២០២៥គ្រួសារទៀត នៅស្រុកអន្លង់វែង
នៅព្រឹកថ្ងៃ ទី៦ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងប្រតិភូ ឥស្សរជនជាន់ខ្ពស់ បានបន្តអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ មនុស្សធម៌ ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២០២៥គ្រួសារទៀតមកពីស្រុកអន្លង់វែង និងត្រពាំងប្រាសាទ ស្ថិតនៅក្នុងទីលានហាលដំឡូង ក្រុមហ៊ុន លឹម ហេង គ្រុប នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ឯកឧត្ត មាន ចាន់យ៉ា អភិបាលខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា ទីណាមានទុក្ខលំបាក ទីនោះតែងតែមាន កាកបាទក្រហមកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការចុះជួបប្រាស្រ័យសួរសុខទុក្ខ និង ជួយសម្រាល ការលំបាកដល់បងប្អូនប្រជាពលរដ្ឋខ្វះខាត គ្រួសារអតីតយុទ្ធជន ចាស់ជរាពិការ និងជនងាយរងគ្រោះកម្ពុជា ជានិច្ច។ ជាក់ស្តែង នៅក្នុងកម្មវិធីសំណេះសំណាល សួរសុខទុក្ខ និង ចែកអំណោយជូនគ្រួសារក្រីក្រចំនួន ២.០២៥ គ្រួសារ របស់ស្រុកអន្លង់វែង និងស្រុកត្រពាំប្រាសាទ នាពេលនេះ ត្រូវបានជ្រើសរើស គ្រួសាររងគ្រោះ និងងាយរងគ្រោះចំនួន ៤ប្រភេទ ដូចជា ទីមួយ-គ្រួសារ ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រកម្រិត១ ចំនួន ១.៤៦៦គ្រួសារ ទីពីរ-ជនពិការដែលមានជីវភាពទីទាល់ក្រ ចំនួន ១៨៣គ្រួសារ ទីបី-គ្រួសារ អតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ចំនួន ១៧៨គ្រួសារ និងទីបួន-ចាស់ជរាគ្មានទីពឹង ចំនួន ១៩៨គ្រួសារ។
នាឱកាសនេះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានប្រសាសន៍ថានេះជាលើកទី២ហើយ សម្តេចបានមករួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋនៅទីនេះ។ សម្តេចសំដែងនូវកី្តសោមនស្សរីករាយ ដែលបានអញ្ជើញមកជួបបងប្អូនប្រជាពលរដ្ឋ នៅទីនេះម្តងទៀត និងបានពាំនាំនូវព្រះរាជបន្ទូលសួរសុខទុក្ខ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជូនចំពោះ ប្រជាពលរដ្ឋទាំងអស់នៅទីនេះ។ សម្តេចបន្តទៀតថា ថ្ងៃនេះសម្តេចបាននាំយកអំណោយ ដែលទទួលបានពីសប្បុរសជននានា មកចែកជូនបងប្អូន ទោះជាអំណោយទាំងនេះ តិចក្តីច្រើនក្តី នេះគឺជាការចូលរួមចំណែកជួយគ្នាក្នុងគ្រាលំបាក។
ប្រជាពលរដ្ឋដែលបានមកទទួលអំណោយនាពេលនេះ សូមថ្លែងអំណរគុណចំពោះ សម្តេចតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ដែលបានអញ្ជើញមកសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់ពួកគាត់ដើម្បីដោះស្រាយជីវភាព។ លោកយាយ លោកតា អ៊ំ ពូ មីង ដែលទទួលបានអំណោយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចទាំងទ្វេរ ព្រមទាំងសម្តេចនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ដែលតែងតែជួយឧបត្ថមគាំទ្រដល់ ពួកគាត់ដែលងាយរងគ្រោះបំផុតនៅខេត្តឧត្តរមានជ័យនេះ។
សម្ដេចសូមថ្លែងអំណរគុណចំពោះបណ្ដាសប្បុរសជនទាំងឡាយ ដែលបានចូលរួមសប្បុរសធម៌ ជាមួយនឹងរាជរដ្ឋាភិបាល ក៏ដូចជា កាកបាទក្រហមកម្ពុជា ដែលជាជំនួយការអោយអាជ្ញាធរសាធារណៈ ក្នុងការជួយបងប្អូនប្រជាពលរដ្ឋ ដែលងាយរងគ្រោះបំផុត។ ជាមួយគ្នានេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តការយកចិត្តទុកដាក់ ថែរក្សាសុខភាពឱ្យបានល្អ និងត្រូវហូបស្អាត ផឹកស្អាត ការរស់នៅមានអនាម័យ ពិសេសការពារនូវជំងឺមិនឆ្លងនានា កុំហូបប្រៃពេក ផ្អែមពេក កុំហូបគ្រឿងស្រវឹងពេលបើកបរ, ការពារ ការឆ្លងជំងឺអេដស៍ ចូលរួមទប់ស្កាត់គ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងត្រូវជ្រើសរើសយុវជន កាកបាទក្រហមកម្ពុជា ជាគម្រូវល្អនៅក្នុងថ្នាក់រៀន ដើម្បីណែនាំអូសទាញ ដល់យុវជនដែលដើរផ្លូវខុស ជាពិសេសអាណាព្យាបាលសិស្សទាំងអស់ត្រូវតាមដានកាសិក្សារបស់កូនៗជាប់ជាប់ជាប្រចាំ ចៀសវាដើរផ្លូវខុស។ លើសពីនោះទៀតសម្តេចបានផ្តាំផ្ញើទៅស្រ្តី ដែលកំពុងមានផ្ទៃពោះ សូមទៅពិនិត្យផ្ទៃពោះ នៅតាមមណ្ឌលសុខភាពឱ្យបានទៀងទាត់ តាមកាលកំណត់ ដើម្បីសុខភាពម្តាយនិងកូន។
សូមបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋរងគ្រោះចំនួន ២០២៥គ្រួសារ ទទួលបាននាពេលនេះ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ ៣០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១ដប, ប្រេងឆា១ដប, សាប៊ូកក់សក់១ដប,ស្ករស១គីឡូក្រាម, ឃីត១កញ្ចាប់, នំប៉័ង១ដើម, ទឹកសុទ្ធ១ដប និងថវិកា២ម៉ឺនរៀល៕ អត្ថបទ៖ សំ ងីម











-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦