ព័ត៌មាន
គណៈកម្មាធិការគណបក្សសង្កាត់អូរឫស្សីទី២ រៀបចំពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី១១៤
ភ្នំពេញ៖ គណៈកម្មាធិការគណបក្សសង្កាត់អូរឫស្សីទី២ រៀបចំពិធីសំណេះសំណាល អបអរសាទរ ទិវាអន្តរជាតិនារី ៨មិនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ« សិទ្ធិ សមភាព និង ភាពអង់អាច ចំពោះស្រី្ត និង ក្មេងស្រីគ្រប់រូប »។
ជាក់ស្ដែងនៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ លោក ឌី រ័ត្នខេមរុណ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខណ្ឌ៧មករា និង ជាប្រធានក្រុមការងារចុះជួយសង្កាត់អូឬស្សីទី២ ព្រមទាំងលោកស្រី ហ៊ុន សុធារ៉ា ជាភរិយា បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំសំណេះសំណាលជាមួយក្រុមការងារយេនឌ័រ ព្រមទាំងមន្រ្តីជានារី នៃសង្កាត់អូឬស្សីទី២ ដើម្បីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥។
ក្នុងពិធីនេះដែរ លោក ឌី រ័ត្នខេមរុណ ប្រធានក្រុមការងារចុះជួយមូលដ្ឋានសង្កាត់អូរឫស្សីទី២ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកតិបណ្ឌិត ភាពវ័យឆ្លាត ការប៉ិនប្រសព្វរបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសក្នុងផែនការយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី០១ ក្នុងអាណត្តិទី៧ ប្រកបដោយភាពស្វាហាប់ ភាពប្រាកដប្រជា ពិសេសបន្តធ្វើអោយប្រទេសមានសុខសន្តិភាព ការអភិវឌ្ឍន៍លើគ្រប់វិស័យ កិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ មានភាពល្អប្រសើរ ព្រមជាមួយការគៀងគរអ្នកវិនិយោគអោយចូលរួមបណ្តាក់ទុនធ្វើយ៉ាងណាអោយ ប្រជាពលរដ្ឋ មានឱកាសការងារធ្វើគ្រប់ៗគ្នា ។
ក្នុងពិធីសំណេះសំណាលនេះ លោក ឌី រ័ត្នខេមរុណ បានបញ្ជាក់ដែរថា គោលបំណងនៃទិវាអន្តរជាតិនារីលើកទី១១៤ ត្រូវបានប្រារព្ធឡើងនៅទូទាំងសកលលោក ដើម្បីរម្លឹកពីប្រវត្តិនៃការតស៊ូទាមទារ សិទ្ធិសេរីភាព និង ការឆ្លុះបញ្ចាំង ពីសមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និង វិធានការ វិជ្ជមាន នានា សំដៅបន្តលើកកម្ពស់ សមភាព យេនឌ័រ និង បង្កើនភាព អង់អាចក្លាហានដល់ ស្ត្រី និង ក្មេងស្រី ។ ម្យ៉ាងវិញទៀត លោក បានធ្វើការកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ធនធានស្រ្តី សមត្ថភាពស្ត្រី និង ភាពវៃឆ្លាតស្រ្តី ក្នុងការបំពេញការងារសព្វថ្ងៃ របស់មន្រ្តីសង្កាត់ និង រដ្ឋបាលប៉ុស្តិ៍ ជាស្រ្តីទាំងអស់ នៅសង្កាត់អូឬស្សីទី២ ខណ្ឌ៧មករា ដែលបានខិតខំប្រឹងប្រែង ដោះស្រាយ បញ្ហាប្រឈម ផ្សេងៗ ជាមួយក្រុមការងារ និង សម្រេចបាននូវលទ្ធផលជាច្រើន ក្នុងការ រួមចំណែកដល់ការបំរើសេវាជូនប្រជាពលរដ្ឋ និងការ ចូលរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន សង្កាត់ អោយមានការរីកចំរើនផងដែរ ។
ជាចុងក្រោយ លោកប្រធានក្រុមការងារ ក៏បានផ្តាំផ្ញើរដល់មន្រ្តីនារីៗ ទោះក្នុងតំលៃណាក៏ដោយត្រូវថែរក្សាឱ្យបាននូវសន្តិភាព ត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង ទាំងចំណេះដឹង និងជំនាញ ក្នុងការ បំពេញភារកិច្ចដោយស្មារតី ទទួលខុសត្រូវខ្ពស់ ហើយត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ដើមី្ប លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបានគង់វង្ស ។
ក្រោយក្នុងពិធីសំណេះសំណាលនេះដែរ លោក ឌី រ័ត្នខេមរុណ ក៏បានផ្តល់ជូននូវបាច់ផ្កាអនុស្សាវរីយ៍ ដល់ភរិយា ព្រមទាំងតំណាងនារីសង្កាត់ និងបានឧបត្ថម្ភលើកទឹកចិត្ត ដល់មន្រ្តីនារីដែលបានចូលរួម សរុប២៣នាក់ ក្នុងម្នាក់ៗ ទទួលបាន ថវិកា ៥០,០០០៛៕
អត្ថបទ៖ កុម្ភៈ










-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន