ព័ត៌មាន
វិស័យឯកជន៖ រាជរដ្ឋាភិបាលកំពុងដើរលើផ្លូវត្រូវ នៃការចាប់យកឌីជីថលសម្រាប់សង្គម-សេដ្ឋកិច្ច
ភ្នំពេញ÷ វិស័យឯកជនមើលឃើញ ការដាក់ចេញនូវបញ្ចកោណទី៥ របស់រាជរដ្ឋាភិបាល, ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ បានចូលរួម គាំទ្រដ៏ធំធេងក្នុងវិស័យសាធារណៈ ជាពិសេសការគាំទ្រដល់វិស័យសេដ្ឋកិច្ច តាមរយៈការធ្វើអាជីវកម្ម និងពាណិជ្ជកម្មជាដើម។
រាជរដ្ឋាភិបាលបានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ដែលមានសក្តានុពលភាព និង កាលានុវត្ត ភាព ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម ក៏ដូចជាប្រសិទ្ធភាពនៃការងាររដ្ឋបាល។ ក្នុងទិសដៅនេះ, រាជរដ្ឋាភិបាល បានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ២០២២-២០៣៥ ។
ជុំវិញបច្ចេកវិទ្យាឌីជីថលនេះ លោក ទុយ ហុង ធុរកិច្ចបង្កើតថ្មីឆ្នើម និងជាស្ថាបនិកឡូខលឡាយ៍ (Localize) លើកឡើងថា ជុំវិញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ក្នុងរយៈពេលប៉ុន្មានឆ្នាំមុន រដ្ឋនិងវិស័យឯកជនធ្វើការដាច់ដោយឡែកពីគ្នា ប៉ុន្តែមកដល់ បច្ចុប្បន្នកម្ពុជាកំពុងក្តោបយកវិស័យនេះជាយាន្ត ដោយបានបង្កើតនូវភាពប្រទាក់ក្រឡា សម្រាប់បម្រើក្នុងវិស័យសាធារណៈ ជាពិសេសវិស័យឯកជនអាចទាញ ឬថ្ពក់ជាមួយរដ្ឋ អាចបញ្ចូលគ្នាបានទាំងការទំនាក់ទំនង និងការងារ ពោលគឺ ឌីជីថលគឺជាចលករ មួយកំពុងជំរុញការអភិវឌ្ឍន៍ និងបានកំពុងគាំទ្រដល់កំណើនសេដ្ឋកិច្ច តាមរយៈការធ្វើអាជីវកម្ម និងពាណិជ្ជកម្មជាដើម។
សូមបញ្ជាក់ថា យុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី១, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវក្របខ័ណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលផ្តោតលើអាទិភាពចំនួន៥រួមមាន៖ (១). ការកសាងរដ្ឋាភិបាលឌីជីថល និងពលរដ្ឋឌីជីថល, (២). ការ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តឌីជីថល, (៣). ការកសាង និងការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល, (៤). ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធ ឌីជីថល, និង (៥). ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ៕
អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦