ព័ត៌មាន
គណៈប្រតិភូធុរកិច្ចអាស៊ាន ស្នើសុំកិច្ចសហការពីធនាគារជាតិកម្ពុជាដើម្បីជាប្រយោជន៍ដល់ប្រទេសអាស៊ាន
គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ស្នើកិច្ចសហការ និងគាំទ្រលើគំនិតផ្តួចផ្តើមពីធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់ជាប្រយោជន៍ ដល់បណ្តាប្រទេសជាសមាជិកអាស៊ាន។

គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៃប្រទេសម៉ាឡេស៊ី ដឹកនាំដោយលោក Tan Sri Nazir Razak ប្រធាន ASEAN-BAC Malaysia បានស្នើឡើងបែបនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ម្សិលមិញនេះ។
ក្នុងឱកាសនោះ លោក Tan Sri Nazir Razak បានជម្រាបជូនលោកជំទាវបណ្ឌិត អំពីគំនិតផ្តួចផ្តើម និងផែនការការងារមួយ ចំនួនរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៃប្រទេសម៉ាឡេស៊ី ក្នុងពេលដែលប្រទេសម៉ាឡេស៊ីធ្វើជាប្រធានអាស៊ានឆ្នាំ២០២៥។ លោកបាន ស្នើកិច្ចសហការ និងគាំទ្រលើគំនិតផ្តួចផ្តើមទាំងនេះ ដោយបញ្ជាក់ថានឹងផ្តល់ជាប្រយោជន៍ដល់បណ្តាប្រទេសជាសមាជិកអាស៊ាន។

ជាការឆ្លើយតប, លោកជំទាវទេសាភិបាល បានបង្ហាញការស្វាគមន៍ និងសង្កត់ធ្ងន់ពីសារៈសំខាន់ នៃគំនិតផ្តួចផ្តើមដែលផ្តល់ ជាយន្តការឈ្នះ-ឈ្នះ សម្រាប់គ្រប់ភាគី។ បន្ថែមលើនេះ ជំទាវបណ្ឌិត ក៏បានលើកឡើងពីកិច្ចសហការល្អរវាងធនាគារជាតិនៃកម្ពុជា និងបណ្តាធនាគារកណ្តាលជាច្រើន នាពេលកន្លងមក ព្រមទាំងរំលេចពីវឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាសក្តានុពលនៃវិស័យ ហិរញ្ញវត្ថុកម្ពុជាផងដែរ។
សូមបញ្ជាក់ថា បន្ទាប់ពីជំនួបខាងលើនេះ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាស៊ាននៃប្រទេសម៉ាឡេស៊ី ក៏បានធ្វើទស្សនកិច្ចសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន ដែលជាសារមន្ទីរទំនើប បង្ហាញអំពីប្រវត្តិសាស្រ្តដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រទេសកម្ពុជា រយៈពេលជាង២០០០ឆ្នាំ ជាពិសេសអំពីទិដ្ឋភាពសេដ្ឋកិច្ច និងរូបិយវត្ថុផងដែរ៕អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦