ព័ត៌មាន
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ផ្តើមតភ្ជាប់បំពង់មេនាំទឹកពីស្ថានីយ៍កោះនរា ចូលរោងចក្រនិរោធ
ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាប់ផ្តើមតភ្ជាប់បំពង់មេនាំទឹកចេញពីស្ថានីយ៍បូមទឹកឆៅកោះនរា បន្ទាប់ពីស្ថានីយ៍មួយនេះបានសាង សង់រួចរាល់ ដែលការតភ្ជាប់នេះអនុវត្តតាមបច្ចេកវិទ្យាទំនើបរបស់ប្រទេសជប៉ុន ដោយគ្មានការផ្អាកកិច្ចដំណើរររោងចក្រ ឬផ្អាកការផ្គត់ ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនោះឡើយ។
ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងនៅ ក្នុងការតភ្ជាប់បំពង់មេនាំទឹកពីស្ថានីយបូមទឹកឆៅកោះនរា ទៅកាន់រោងចក្រផលិតទឹកស្អាតនិរោធ នៅល្ងាចថ្ងៃទី៦ ខែមីនា ម្សិលមិញ នេះថា ជុំវិញស្ថានីយបូមទឹកឆៅកោះនរា មកដល់ពេលនេះបានសាងសង់រួចរាល់ជាស្ថាបពរហើយ បច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុង ភ្នំពេញ បាននិងកំពុងធ្វើរតភ្ជាប់ដាក់បំពង់មេចេញពីស្ថានីយបូមទឹកឆៅនេះ ទៅកាន់រោងចក្រផលិតទឹកស្អាតនិរោធជំហានទី១ និង ជំហានទី២ ក៏ដូចជាគម្រោងនៃការពង្រីករោងចក្រផលិតទឹកស្អាតនិរោធជំហានទី៣ផងដែរ។
ឯកឧត្តម បន្តឱ្យដឹងថា ស្ថានីយបូមទឹកឆៅកោះនរានេះ មានសមត្ថភាពផលិតទឹកបានចំនួន ៤០ ម៉ឺនម៉ែត្រគីប ក្នុងមួយថ្ងៃ ក្នុងនោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកំពុងតភ្ជាប់បំពង់មេពីរោងចក្រកោះនរា មកកាន់បំពង់មេដែលមានស្រាប់ នៅតាមបណ្តាយ ផ្លូវជាតិលេខ១ ដែលមានមុខកាត់ ១.៦០០ មីលីម៉ែត្រ ។ ឯកឧត្តម លើកឡើងឱ្យដឹងថា ជុំវិញការភ្ជាប់បំពង់មេនាំទឹកនេះ នាកន្លងមក នៅពេលដែលមានការតភ្ជាប់ យើងត្រូវបិតរោងចក្រទាំងស្រុងក្នុងរង្វង់១សប្តាហ៍ ដើម្បីធ្វើការតភ្ជាប់បណ្តាញនេះ, តែបច្ចុប្បន្នរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ បានអនុវត្តតាមបច្ចេកវិទ្យាទំទើបរបស់ប្រទេសជប៉ុន ជាក់ស្តែងការតភ្ជាប់បំពង់មេនាំទឹកពីកោះនរានេះ គឺមិនមាន ការបិតរោងចក្រនោះឡើយ ព្រោះការបិតរោងចក្រអាចធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ចំពោះគម្រោងស្ថានីយបូមទឹកឆៅថ្មីកោះនរា គឺជាការដោះដូរស្ថានីយបូមទឹកចាស់នៅក្តីតាកុយ ជាមួយក្រុមហ៊ុន OCIC ដោយក្នុងនោះចំពោះការសាង់សង់គម្រោងស្ថានីយបូមទឹកឆៅនេះ ក្រុមហ៊ុន OCIC ទទួលបានការឧបត្តម្ភ និងគាំទ្រទាំងស្រុងដូចជា ការផ្តល់ទីប្រឹក្សាបច្ចេកទេស, សំណង់ស៊ីវិល, អេឡិចត្រូមេកានិច និងការដាក់បំពងមេ នាំទឹកឆៅតភ្ជាប់ទៅរោងចក្រ, សរុបការចំណាយ ថវិកាទាំងអស់ ក្នុងរង្វង់ប្រមាណពី ២៧ ទៅ ២៨ លានដុល្លារអាមេរិក ដោយស្ថានីយបូមទឹកឆៅថ្មីនេះ នឹងបូមទឹកទៅកាន់រោងចក្រ និរោធជំហានទី១, និរោធជំហានទី២ ជំនួសស្ថានីយបូមទឹកឆៅចាស់នៅក្តីតាកុយ ហើយគម្រោងនេះ នឹងមានសមត្ថភាពអាចបញ្ជូន ទឹកឆៅទៅកាន់រោងចក្រនិរោធជំហានទី៣ និងជំហាន ៤ ជាបន្តបន្ទាប់ទៀត៕
អត្ថបទ៖ សុន រ៉ាឌី







-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី