ព័ត៌មាន
ឆ្នាំ២០២៤ មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត មានពលរដ្ឋប្រមាណ១៨០០នាក់មកទទួលការព្យាបាលវះកាត់ប្រព័ន្ធប្រសាទ
ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត នៃក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ មនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត មានប្រជាពលរដ្ឋប្រមាណ១៨០០នាក់ បានមកទទួលការព្យាបាលវះកាត់ប្រព័ន្ធប្រសាទ(ឆ្អឹងកង ក)។
ឯកឧត្តមសាស្រ្តាចារ្យ ងី ម៉េង ថ្លែងបញ្ជាក់បែបនេះ ក្នុងឱកាសដែលមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត នៃក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា សហការជាមួយមនី្ទរពេទ្យ Nagoya Kyoritsu នៃប្រទេសជប៉ុន បានរៀបចំបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការព្យាបាលវះកាត់ឆ្អឹងកង ក លើកទី៨, នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ។
ឯកឧត្តមសាស្រ្តាចារ្យ នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត បានបន្តថា អ្នកជំងឺ ដែលមកព្យាបាលនៅផ្នែកប្រព័ន្ធប្រសាទនេះ គឺមានវ័យចាប់ពី១៨ឆ្នាំឡើង រហូតដល់ជាង៨០ឆ្នាំ ហើយអ្នកជំងឺទាំងនោះ ភាគច្រើន គឺបណ្តាលមកពីការប៉ះទង្គិច និងគៀបសសៃនៅត្រង់ចំនុចឆ្អឹងកង ក និងមានអ្នកជំងឺជាច្រើនផ្សេងៗទៀត ដែលមានបញ្ហានៅឆ្អឹងកងចង្កេះ ដុំសាច់ ឬក៏មហារីកខួរឆ្អឹងជាដើម។ ហើយជំងឺទាំងអស់នេះ គឺអាចឈានដល់ការបាត់បង់ជីវិត ប៉ុន្តែរឿងដែលសំខាន់ទៀតនោះ អ្នកជំងឺមួយចំនួនធំ អាចប្រឈមនឹងការពិការភាព ដែលធ្វើឲ្យប៉ះពាល់ដល់គ្រួសារ និងសង្គម ជាកត្តាប្រឈម។
ចំណែកលោកវេជ្ជបណ្ឌិត Yasutsugu Yukawa Director of Spine Center, Nagoya Kyoritsu Hospital From Japan ពិតជាសប្បាយរីករាយ ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ព្រមទាំងឃើញវប្បធម៌ ប្រពៃណី ជាពិសេសប្រជាជន និងក្រុមគ្រូពេទ្យនៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត មានភាពរុះរាយរាក់ទាក់។ ហើយមានអារម្មណ៍ថាមកដល់កម្ពុជា គឺដើម្បីចែករំលែកបទពិសោធន៍ ហើយលោកវេជ្ជបណ្ឌិត ក៏រៀនសូត្រពីកម្ពុជាវិញផងដែរ ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយលោកវេជ្ជបណ្ឌិត ប្តេជ្ញាបន្តកិច្ចសហប្រតិបតិ្តការជាមួយមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីឲ្យសម្រេចបានជោគជ័យលើការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។
បើតាមលោកវេជ្ជបណ្ឌិត ស៊ឹម សុខចាន់ ប្រធានសមាគមវះកាត់ប្រព័ន្ធប្រសាទកម្ពុជា បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានបទបង្ហាញពីក្រុមគ្រូពេទ្យផ្នែកវះកាត់ឆ្អឹងកង ក កម្ពុជា និងក្រុមគ្រូពេទ្យផ្នែកវះកាត់ឆ្អឹងកង ក ជប៉ុន ទាំងអស់មានចំនួន១៣ប្រធានបទ សម្រាប់ពេលព្រឹក និងពេលរសៀល ក្រុមគ្រូពេទ្យនៃប្រទេសទាំងពីរ អនុវត្តន៍ជាក់ស្តែង ទៅលើម៉ូដែល ដែលជាឆ្អឹងកង ក ជ័រ ដោយយកម៉ាស៊ីន ខាត់ឆ្អឹង មកខាត់សាកល្បង លើឆ្អឹងកង ក ព្រមទាំងបាញ់វីស ចូលទៅក្នុងម៉ូដែលនេះផងដែរ៕ អត្ថបទ រដ្ឋា








-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦