ព័ត៌មាន
និយ័តករមូលបត្រកម្ពុជា ចងក្រងនូវទិន្នន័យស្ថិតិទីផ្សារមូលបត្រ សម្រាប់ជាប្រយោជន៍សាធារណជន
និយ័តករមូលបត្រកម្ពុជា បានចងក្រងនូវទិន្នន័យស្ថិតិទីផ្សារមូលបត្រនៅកម្ពុជា សម្រាប់វិនិយោគិន សិស្ស-និស្សិត សាធារណជន ស្ថាប័នស្រាវជ្រាវ អ្នកវិភាគឯករាជ្យ និងតួអង្គពាក់ព័ន្ធផ្សេងៗទៀត យកទិន្នន័យដែលមាននៅក្នុងរបាយការណ៍ ទៅប្រើប្រាស់លើការ សិក្សារៀនសូត្រ ស្រាវជ្រាវ ឬការវិភាគប្រកបដោយវិជ្ជាជីវៈ។
ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលកកម្ពុជា ចេញសារលិខិតក្នុងទិសដៅ គ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អនុវត្តនូវតួនាទីគ្រប់ផ្នែករបស់ខ្លួន ដើម្បីធានាឱ្យបាននូវទីផ្សារមួយដែលមានតម្លាភាព យុត្តិធម៌ និងសណ្តាប់ធ្នាប់។
ក្នុងន័យនេះ ដើម្បីជំរុញនូវការអភិវឌ្ឍទីផ្សារ ក៏ដូចជាការឆ្លើយតបទៅនឹងតម្រូវការ ការផ្ដល់នូវទិន្នន័យដែលមានភាពច្បាស់ លាស់ គ្រប់ជ្រុងជ្រោយ ត្រឹមត្រូវ និងអាចទុកចិត្តបាន គឺមានសារៈសំខាន់។ ដោយមើលឃើញពីតម្រូវការនេះ ន.ម.ក. បានចងក្រងនូវ ទិន្នន័យស្ថិតិទីផ្សារមូលបត្រនៅកម្ពុជា ជារបាយការណ៍ដែលលោក/លោកស្រី អ្នកនាង កញ្ញាកំពុងអាននេះស្រាប់។ របាយការណ៍ទិន្ន- ន័យស្ថិតិទីផ្សារមូលបត្រនេះ ត្រូវបានរៀបរៀង និងផ្សព្វផ្សាយជាទៀងទាត់រៀងរាល់មួយត្រីមាសម្តង ដោយផ្អែកលើមូលដ្ឋានទិន្នន័យ ជាក់ស្តែងនៃខែនីមួយៗ ដោយផ្តល់ជូននូវទិន្នន័យស្ថិតិអំពីក្រុមហ៊ុនបោះផ្សាយ វិនិយោគិន អន្តរការីមូលបត្រ និងក្រុមហ៊ុនដែលផ្តល់ សេវា និងធ្វើអាជីវកម្មក្នុងវិស័យមូលបត្រ ព្រមទាំងឧបករណ៍មូលបត្រផ្សេងៗផងដែរ។
របាយការណ៍នេះ អាចជួយដល់វិនិយោគិន សិស្ស-និស្សិត សាធារណជន និងអ្នកសិក្សាស្រាវជ្រាវដើម្បីស្វែងយល់ បន្ថែម ពីទីផ្សារមូលបត្រនៅកម្ពុជា ដោយបានចែកចេញជា៥ផ្នែកគឺ៖ ផ្នែកទី១ ទី២ និងទី៣ គូសបង្ហាញពីទិន្នន័យនៃទីផ្សារមូលបត្រកម្មសិទ្ធិ សញ្ញាបណ្ណសាជីវកម្ម និងឧបករណ៍និស្សន្ទ, ផ្នែកទី៤ បង្ហាញពីទិន្នន័យតួអង្គចូលរួមក្នុងទីផ្សារ ការបណ្តុះបណ្តាល និងចំណុច សំខាន់ៗដទៃទៀត, និងផ្នែកទី៥ បង្ហាញពីកិច្ចសហប្រតិបត្តិការរវាង ន.ម.ក. ជាមួយស្ថាប័នជាតិ និងអន្តរជាតិ។
ជុំវិញទិន្នន័យនេះ ឯកឧត្តមរំពឹងថា វិនិយោគិន សិស្ស-និស្សិត សាធារណជន ស្ថាប័នស្រាវជ្រាវ អ្នកវិភាគឯករាជ្យ និងតួអង្គពាក់ព័ន្ធ ផ្សេងៗទៀត អាចយកទិន្នន័យដែលមាននៅក្នុងរបាយការណ៍ស្ថិតិទីផ្សារមូលបត្រនេះ ទៅប្រើប្រាស់លើការសិក្សារៀនសូត្រ ស្រាវជ្រាវ ឬការវិភាគប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌ខ្ពស់ ចៀសវាងការបកស្រាយខុសពីខ្លឹមសារពិត ដែលអាចនាំឱ្យសាធារណជន មានការភាន់ច្រឡំ និងធ្វើឱ្យមានការប៉ះពាល់ដល់ទំនុកចិត្តក្នុងទីផ្សារ ឬខាតបង់ដោយប្រការណាមួយ៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន