ព័ត៌មាន
លោកជំទាវ ចម និម្មល អំពាវនាវបន្តចូលរួមលើកកម្ពស់សមភាពយេនឌ័រ
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី៧ ខែមីនានេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមមូលបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រី្ត និងក្មេងស្រីគ្រប់រូប” ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងថ្នាក់ដឹកនាំ មន្រ្តីរាជការរបស់ក្រសួងពាណិជ្ជកម្មជាច្រើនរូប។
ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្រ្តី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារយេនឌ័ររបស់ក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងក្នុងពេលកន្លងមកដោយស្មារតីបុរេសកម្មនិងការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានោះ លោកជំទាវរដ្ឋមន្ត្រី បានលើកឡើងពីការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលក្នុងនោះ មួយផ្នែកបានផ្តោតសំខាន់លើការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកប ដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែល «ស្រ្តី គឺជាស្នូល» ជាមួយនឹងការប្តេជ្ញាបន្តរក្សាសន្តិភាព ស្ថិរភាព និងសមិទ្ធផលចាស់ ព្រមទាំងការបង្កើតសមិទ្ធផលថ្មី។
លោកជំទាវរដ្ឋមន្រ្តី បានលើកទឹកចិត្តដល់នារីនិងបុរសទាំងអស់ បន្តចូលរួមលើកកម្ពស់សមភាពយេនឌ័រ សីលធម៌ តម្លៃស្រ្តី ការចូលរួមរបស់ស្ត្រីក្នុងជីវិតនយោបាយ និងសាធារណៈ និងការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រីនៅកម្ពុជា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ១). ការបន្តអនុវត្តផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ (ឆ្នាំ២០២៤-២០២៨) ដែលផ្តោតលើបរិវត្តកម្មយេនឌ័រ, ២). ការកសាងសមត្ថភាពស្ត្រីឱ្យទទួលនូវតួនាទីជាអ្នកដឹកនាំនៅគ្រប់វិស័យនិងគ្រប់កម្រិត, ៣). ការអនុវត្តប្រព័ន្ធថវិកា និងការត្រួតពិនិត្យដែលឆ្លើយតបនឹងយេនឌ័រនៅគ្រប់គោលនយោបាយ និងកម្មវិធីរបស់រាជរដ្ឋាភិបាល, ៤). ការលើកទឹកចិត្តនិងផ្តល់ឱកាសដល់ស្ត្រីនិងកុមារីបានចូលរួមក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM), ៥). ការផ្តល់លទ្ធភាពទទួលបានការអប់រំ និងសេវាសុខភាពប្រកបដោយគុណភាពនិងទាន់ពេលវេលា, ៦). ការបង្កើតអក្ខរកម្មឌីជីថលសម្រាប់ស្ត្រីនិងកុមារី, (៧). ការគាំទ្រសម្រាប់សហគ្រិនស្ត្រី ក្នុងការទទួលបានធនធាន ទីផ្សារ និងការបណ្តុះបណ្តាល, ៨). ការជំរុញយុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយ និងកម្មវិធីសហគមន៍ដើម្បីផ្លាស់ប្តូរឥរិយាបថសង្គម ចំពោះស្ត្រីនិងកុមារី និងលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាចំពោះស្រ្តី, ៩). ការអនុវត្តកម្មវិធីភាពជាមាតាបិតា និងការអប់រំកូនតាមបែបវិជ្ជមាន និង១០). ការផ្តល់ភាពអង់អាចដល់ស្ត្រីឱ្យចូលរួមក្នុងការធ្វើផែនការទាក់ទងនឹងការប្រែប្រួលអាកាសធាតុ៕







-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន