ព័ត៌មាន
ឯកឧត្តម អ៉ឹម ឈុនលឹម៖ វិមានរដ្ឋធម្មនុញ្ញ ជាមិត្តរូបរស់នៃឧត្តមគតិ និងការធ្វើពលីកម្មរបស់ឥស្សរជនស្នេហាជាតិ
ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសជូនក្រុមការងារសាងសង់វិមានរដ្ឋធម្មនុញ្ញ។
នាឱកាសនោះ ឯកឧត្តម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបង្ហាញសេចក្តីសោមនស្សរីករាយ និងមោទនភាពប្រកបដោយមនោសញ្ចេតនាស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ ដោយបានរៀបចំពិធីជួបជុំគ្នាពេលនេះ ដើម្បីសម្តែងនូវអំណរគុណនិងអំណរសាទរ ចំពោះសមិទ្ធផលដ៏វិសេសវិសាលនៃស្នាដៃស្ថាបត្យកម្មដ៏ល្អវិចិត្រនៃវិមានរដ្ឋធម្មនុញ្ញ ទាំងផ្នែកគុណតម្លៃធម្មនុញ្ញ និងទាំងផ្នែកគុណតម្លៃស្ថាបត្យកម្ម។
ឯកឧត្តម អ៉ឹម ឈុនលឹម មានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាធម្មនុញ្ញពិតជាមានមោទនភាពក្រៃលែងដែលបានរួមធ្វើការជាមួយក្រុមការងារ ដែលស្ថិតក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត លី រស្មី ជាក្រុមការងារដែលមានគ្រប់សមាសភាព ប្រកបដោយចំណេះជំនាញក្បួនខ្នាតពិតប្រាកដ មានការទទួលខុសត្រូវ និងឆន្ទៈខ្ពស់ក្នុងការបំពេញតួនាទី ដោយចេះបូករួមទេពកោសល្យ បញ្ញាញាណ និងពេលវេលារៀងខ្លួន ទើបអាចធ្វើឲ្យសម្រេចបាននូវស្នាដៃស្ថាបត្យកម្មនៅលើ វិមានរដ្ឋធម្មនុញ្ញដ៏ល្អវិចិត្រ សម្រាប់ខេមរជនជំនាន់នេះ និងជាមរតកគំនិតដ៏ថ្លៃថ្លាសម្រាប់ជំនាន់ទៅមុខ។
ឯកឧត្តម អ៉ឹម ឈុនលឹម មានប្រសាសន៍ទៀតថា ការជួបជុំគ្នានាពេលនេះ ដើម្បីអបអរសាទរនូវការសម្រេច បាននូវស្នាដៃស្ថាបត្យកម្មមួយដ៏ល្អវិចិត្រក្នុងពេលនេះ យើងក៏ជួបជុំគ្នាដើម្បីឧទ្ទិសស្មារតីនៃគុណតម្លៃររដ្ឋធម្មនុញ្ញ ដែលសណ្ឋិតនៅលេីសិលាលោហប្រាសាទ វិមានរដ្ឋធម្មនុញ្ញ ជានីតិបូជនិយដ្ឋានដ៏ពិសិដ្ឋ ដែលមានតេជានុភាពលេីកកម្ពស់មនសិការឯកភាពជាតិ និងស្នេហាជាតិរបស់ខេមរជន។
ជាមួយគ្នានេះ ឯកឧត្តម អ៉ឹម ឈុនលឹម បញ្ជាក់ថា ការដែលអាចសម្រេចបានយ៉ាងត្រចះត្រចង់នូវទិដ្ឋភាពអដ្ឋប្បដិរូបកម្មនាំយកទស្សនាទានអរូបិយនៃរដ្ឋធម្មនុញ្ញ មកមូលសង្ខេបនៅលើសំណង់ស្ថាបត្យកម្មធ្វើឲ្យវិមានរដ្ឋធម្មនុញ្ញ មិនត្រឹមតែជារចនាសម្ព័ន្ធរូបវន្ត ជាផ្ទាំងសិលាលោហៈប៉ុណ្ណោះទេ តែគ្រប់ផ្នែកគ្រប់ទម្រង់នៃវិមានសុទ្ធតែបង្កប់នូវគំនិត នូវប្រវត្តិមានអត្ថន័យជានិមិត្តរូបរស់នៃឧត្ដមគតិ ព្រមទាំងជាពលិកម្មរបស់ឥស្សរជនស្នេហាជាតិជំនាន់នេះ ដែលជាស្ថាបនិកនិងជាប្រតិបត្តិករនៃរដ្ឋធម្មនុញ្ញ សម្រាប់ឲ្យខេមរជនជំនាន់នេះនិងជំនាន់តទៅមុខទៀតបានដឹង។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បន្ថែមថា វិមានរដ្ឋធម្មនុញ្ញ គឺជាស្មារតីភ្ញាក់រលឹក ក្រោកឈរឡើងជាមួយឆន្ទៈមោះមុត ប្តូរផ្តាច់ រួបរួមគ្នា ពង្រឹងឯកភាពជាតិ រក្សាការពារ ទឹកដីកម្ពុជា អធិបតេយ្យភាពថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ ហើយថែមទាំងកសាងប្រទេសជាតិឲ្យទៅជា “កោះសន្តិភាព” ឡើងវិញ ផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ទទួលខុសត្រូវខ្ពស់ចំពោះវាសនាអនាគតជាតិឲ្យបានឈានឡើងរីកចម្រើន លូតលាស់ សម្បូររុងរឿងជានិច្ចនិរន្តរ៍។
-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន