ព័ត៌មាន
ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តកសិករស្វែងយល់លក្ខន្តិកៈឲ្យបានត្រឹមត្រូវ មុនសម្រេចចងក្រងជាសហគមន៍កសិកម្មទំនើប
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំនៃក្រសួង បានបន្តដំណើរចុះជួបសំណេះសំណាល និងផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្រូវ ជាមួយប្រជាកសិករនៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះ។
តាមការឲ្យដឹងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីអត្ថប្រយោជន៍នៃការរៀបចំបង្កើតសហគមន៍កសិកម្មទំនើប ព្រមទាំងបានស្រាយបំភ្លឺសំណួរចម្ងល់មួយចំនួន ដែលលើកឡើងដោយប្រជាកសិករក្នុងតំបន់នេះ។
លោក យ៉ាង ធី ដែលជាតំណាងកសិករដាំដុះស្រូវនៅឃុំកំពង់ព្រៀង បានលើកឡើងថា កសិករនៅក្នុងមូលដ្ឋានភាគច្រើនកំពុងអនុវត្តការដាំដុះស្រូវពូជស្រង៉ែ និងទទួលបានលទ្ធផលសមរម្យរួចមកហើយ ប៉ុន្តែបងប្អូនកសិករមានបំណងចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានផលចំណេញបន្ថែមទៀត។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ដល់ប្រជាកសិករទាំងអស់ឱ្យធ្វើការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីលក្ខន្តិកៈនិងបទបញ្ញត្តិនៃសហគមន៍កសិកម្មទំនើប មុននឹងឈានដល់ការរួបរួមគ្នាធ្វើផលិតកម្មជាសហគមន៍ ដើម្បីធានាឱ្យបាននូវផលប្រយោជន៍សេដ្ឋកិច្ចរយៈពេលវែងសម្រាប់កសិករគ្រប់រូប៕







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន