ព័ត៌មាន
សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្តល់ម៉ូតូ ចំនួន ២២គ្រឿង ដល់អាជ្ញាធរភូមិ ក្រុមគ្រូពេទ្យ និងគ្រូបង្រៀន នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង
ភ្នំពេញ ៖ នារសៀល ថ្ងៃសុក្រ ទី៧ ខែមីនា ឆ្នាំ២០២៥ នេះ លោក មែ ស៊ីថន បាននាំយកម៉ូតូ Honda Wave ចំនួន ២២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ចំនួន ០៩នាក់, លោកគ្រូអ្នកគ្រូនៃសាលាបឋមសិក្សា និងអនុវិទ្យាល័យ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ចំនួន ១០នាក់ និងក្រុមប្រឹក្សាភូមិ ចំនួន ០៣នាក់ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
ក្នុងជំនួបសំណេះសំណាលផ្ទាល់នាឱកាសនោះ លោក មែ ស៊ីថន បានពាំនាំនូវប្រសាសន៍ផ្តាំសាកសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ផ្ញើជូនក្រុមគ្រូពេទ្យ លោកគ្រូអ្នកគ្រូ និងអាជ្ញាធរភូមិ ដោយបានរំលេចអំពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល ចំពោះជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋដែលជអតីតយុទ្ធជននៅក្នុងតំបន់អភិវឌ្ឍន៍ថ្មីនេះ។
លោក គង់ កន្នារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងជំនួសមុខជូនអាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យ និងលោកគ្រូអ្នកគ្រូ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ រស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង សូមគោរពថ្លែងអំណរគុណ សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនិងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងបន្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និងគិតគូរយ៉ាងហ្មត់ចត់ ជាពិសេសការចងចាំជានិច្ចចំពោះគ្រួសារអតីតយុទ្ធជន ដែលជាអ្នកធ្លាប់បានចូលរួមតស៊ូរំដោះជាតិមាតុភូមិពីរបបប្រល័យ ពូជសាសន៍ប៉ុលពតដ៏ខ្មៅងងឹតនៃអតីតកាល។
គួររំលឹកផងដែរថា ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ គឺជាភូមិថ្មីមួយ ដែលទើបត្រូវបានបង្កើតឡើង មានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រ ពីទីរួមក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះមានចំនួន ៦២៨ គ្រួសារសុទ្ធតែជាគ្រួសារអតីតយុទ្ធជន ដែលត្រូវបានជ្រើសរើសឱ្យទទួលបានផ្ទះ និងដីសម្បទានសង្គមកិច្ចពីរាជរដ្ឋាភិបាល ដោយជាក់ស្តែង គ្រួសារអតីតយុទ្ធជននីមួយៗ ទទួលបានផ្ទះ ១ខ្នង និងដីធ្វើកសិកម្មទំហំទទឹង ៧០ម៉ែត្រ និងបណ្តោយ ១៥០ម៉ែត្រ។ បងប្អូនប្រជាពលរដ្ឋជាអតីតយុទ្ធជន និងមន្ត្រីរាជការទាំងអស់ ដែលរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង សូមប្តេជ្ញាគាំទ្រដើរតាមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងសូមប្តេជ្ញាបោះឆ្នោតគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីគ្រប់ៗអាណត្តិ។
ផ្តើមចេញពីការគិតគូរយកចិត្តទុកដាក់ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំកំពូលនៃយើង ភូមិបង្កើតថ្មីនេះ ត្រូវបានប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ជាទីមោទនៈ និងជាកិត្តិយសបំផុតសម្រាប់គ្រួសារអតីតយុទ្ធជន ដោយទទួលបានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ដែលជាតម្រូវការចាំបាច់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម អណ្តូងទឹក ការតបណ្តាញអគ្គិសនី ការដាក់អំពូលភ្លើងសូឡា សំណង់ទំនប់ស្ទាក់ទឹក អណ្តូងទឹក ប្រព័ន្ធផ្លូវខ្វាត់ខ្វែង ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្មទំនើប និងការផ្តល់អំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ ព្រមទាំងសម្ភារបរិក្ខាផ្សេងៗផងដែរ៕










-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង