ព័ត៌មាន
ប្រធានក្លឹបព្រះខ័នរាជស្វាយរៀងថ្លែងអំណរអរគុណ និងសូមអភ័យទោសដល់អ្នកគាំទ្របាល់ទាត់
ឯកឧត្តម ឌី វិជ្ជា ប្រធានក្លឹបព្រះខ័នរាជស្វាយរៀងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអ្នកគាំទ្រវិស័យបាល់ទាត់ ជាពិសេសបានចូលរួមគាំទ្រការប្រកួតរវាងព្រះខ័នរាជស្វាយរៀង ជាមួយ Shan United នាយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៩:០០នាទី។
យោងសំណេររបស់ឯកឧត្តម បានបញ្ជាក់ថាការចូលរួមគាំទ្រដ៏ច្រើនកុះករនេះជាទឹកចិត្ត និងកម្លាំងចិត្តមួយ សម្រាប់យើងខ្ញុំក៏ដូចជាកីឡាករទាំងអស់ និងក្លិបបាល់ទាត់ទាំងមូល ដើម្បីមានកម្លាំងចិត្តប្រកួត និងប្រឹងប្រែងដើម្បីយកជ័យជម្នះ។
ឯកឧត្តមបន្តថា ក្នុងនាមជាប្រធានក្លិបបាល់ទាត់ សូមអភ័យទោសចំពោះការខ្វះខាតលក្ខណៈបច្ចេកទេស ដែលបង្កឱ្យមានភាពរអាក់រអួលជ៉ំវិញការពិនិត្យសំបុត្រ និងធ្វើដំណើរចូលតាមច្រក។ ទាំងអស់នេះ យើងខ្ញុំក៏ដូចជាក្លិបនឹងយកទៅធ្វើការពិនិត្យ និងកែសម្រួលឡើងវិញឱ្យមានភាពល្អប្រសើរ សម្រាប់ការប្រកួតបន្តបន្ទាប់ទៀត។
ឯកឧត្តមប្រធានក៏សូមអរគុណចំពោះការលើកឡើង ក៏ដូចជារិះគន់ទាំងអស់នេះដើម្បីឱ្យបានដឹងអំពីបញ្ហា និងធ្វើការកែសម្រួល។ ចុងក្រោយក៏សូមអរគុណសារជាថ្មីចំពោះការចូលគាំទ្រ។ សូមអញ្ជើញគាំទ្រលើវិស័យបាល់ទាត់របស់យើងជារៀងរហូតផងដែរ។
ព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកសហភាពមីយ៉ាន់ម៉ា សានយូណាយធីត ៦ទល់២ ជើងទី១ វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ក្លឹបអាស៊ី២០២៤/២០២៥ (AFC Challenge League 2024/2025) យប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមមរតកតេជោ។
ជើងទី២ ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតនៅទឹកដីមីយ៉ាន់ម៉ា ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ បើឈ្នះ រឺស្មើ រឺចាញ់ក្រោម៤គ្រាប់ ជើងឯកកម្ពុជាឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជួបក្លឹប Tainan City របស់កោះតៃវ៉ាន់ រឺ Madura របស់ឥណ្ឌូណេស៊ី មុនចូលឆ្នាំខ្មែរ៕


















-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”