ព័ត៌មាន
មនុស្សជិតពីរពាន់នាក់ ចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុង នៅខេត្តកែប ក្រោមមូលបទ«មួយជីវិត មិនប្រព្រឹត្តិការសេពគ្រឿងញៀន»
កីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋមកពីបណ្តារាជធានី ខេត្ត ចំនួន១៩៤៩នាក់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ បាននាំគ្នារត់ពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តកែប ក្នុងគោលបំណងចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន, លើកកម្ពស់កីឡា និងសុខភាព,ផ្សារភ្ជាប់ជាមួយមហា ជនគ្រប់មជ្ឈដ្ឋាន និងស្រទាប់វណ្ណៈ លើកកម្ពស់វិស័យទេសចរណ៍ និងកៀរគរមូលនិធិជួយដល់កុមារ និងប្រជាជនរងគ្រោះជាដើម។
ការរត់ពាក់កណ្តាលម៉ារ៉ាតុងនេះ ប្រព្រឹត្តទៅក្រោមមូលបទ«មួយជីវិត មិនប្រព្រឹត្តិការណ៍សេពគ្រឿងញៀន» ដោយព្រឹត្តិការណ៍នេះ បានធ្វើឡើងក្រោមអធិបតីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ កែ សួនសុភី រួមទាំងមន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិកា ស ស យ កជាដើម។
បើតាមជំនួយស្មារតីបានឲ្យដឹងថា មូលហេតុដែលក្រុមការងារ ស ស យ ក សម្រេចជ្រើសរើស យកមូលបទនៃកម្មវិធី«មួយជីវិត មិនប្រព្រឹត្តការសេពគ្រឿងញៀន»នេះ គឺដើម្បីជាការដាស់តឿនដល់ប្រជាជនកម្ពុជា ជាពិសេសយុវជន យុវនារី ឲ្យជៀសឆ្ងាយពីសារធាតុញៀនគ្រប់ប្រភេទ ស្របតាមផែនការណ៍ របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ឆ្នាំ២០២៥ ដែលប្តេជ្ញាចិត្តថា«កម្ពុជាគឺជាប្រទេសគ្មានគ្រឿងញៀន ដោយផ្តើមចេញពីបុគ្គលម្នាក់ទៅគ្រួសារមួយដែលស្អាតស្អំ គ្មាន គ្រឿងញៀន» និងស្របតាមទស្សនវិស័យ«ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។
ទន្ទឹមនឹងនេះដែរ កម្មវិធីក៏បានផ្សារភ្ជាប់វិស័យកីឡា និងសុខភាព ជាមួយនឹងការប្រយុទ្ធប្រឆាំង គ្រឿងញៀនដោយឲ្យគ្រប់គ្នាដឹងថា ការមិនសេពគ្រឿងញៀននាំមកនូវសុខភាព និងកីឡានាំមកនូវសុខ ភាព។ ការរត់ពាក់កណ្តាលម៉ារ៉ាតុងជាកីឡាមួយប្រភេទ ដែលអាចមហាជនទាំងអស់ចូលរួមបានទាំងអស់ គ្នា មិនប្រកាន់ភេទ សាសនា ជនជាតិ និងជនពិការក៏ដោយ។
ជាមួយគ្នានោះដែរ កម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង ត្រូវបានគេរំពឹងថាអាចនឹងចូលរួមចំណែក លើកកម្ពស់វិស័យទេសចរណ៍នៅខេត្តកែប តាមរយៈការរត់ប្រណាំងពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ រីឯ ថវិកាដែលទទួលបានពីការចុះឈ្មោះ នឹងយកទៅប្រើប្រាស់ក្នុងសកម្មភាពមនុស្ស តាមរយៈការជួយកុមារ និងប្រជាជនរងគ្រោះផ្សេងៗជាយថាហេតុណាមួយនោះ។
សូមបញ្ជាក់ថា វិញ្ញាសានៃការចូលរួម គឺមានប្រភេទចម្ងាយ៣គីឡូម៉ែត្រ (ផ្នែកបុរស និងនារី), ប្រភេទចម្ងាយ២១គីឡូម៉ែត្រ (ផ្នែកបុរស និងនារី), ប្រភេទចម្ងាយ១០គីឡូម៉ែត្រ(ផ្នែកបុរសនិងនារី), ប្រ ភេទចម្ងាយ៥គីឡូម៉ែត្រ (ផ្នែកបុរស និងនារី) និងប្រភេទចម្ងាយ៣គីឡូម៉ែត្រ សម្រាប់អ្នកមានពិការភាព (ផ្នែកបុរស និងនារី)ជាដើម៕អត្ថបទបាន ចក់















-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦