ព័ត៌មាន
អ្នកស្រុកអង្គជ័យ ទទួលបានអណ្តូងទឹកស្អាតចំនួន១០ ពីលោកជំទាវ ឌី សុខីទីឃាយុកោ
ក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា ២០២៥នេះ លោកជំទាវ ឌី សុខីទីឃាយុកោ ភរិយាឯកឧត្តម ហ៊ុន ម៉ានិត ប្រធានមូលនិធិអណ្តូងទឹកស្អាត អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហា ឧបាសិកា ឌី ប៉ុក រួមទាំងក្រុមការងារបានអញ្ជើញប្រគល់អណ្តូងទឹកស្អាតចំនួន១០ជូន ប្រជាពលរដ្ឋ អាស្រ័យផលនៅភូមិចំនួន៧ នៃឃុំដំបូកខ្ពស់ ស្រុកអង្គជ័យ ខេត្តកំពត។
មានប្រសាសន៍សំណេះសំណាលមួយប្រជាពលរដ្ឋ ក្នុងពិធីប្រគល់អណ្តូងទឹកស្អាតទាំងអស់ លោក ជំទាវប្រធានមូលនិធិបាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និង លោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមថា សម្តេច លោកតែងតែគិតគូរជានិច្ច ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី បើទោះបីសម្តេច លោកមិនបាន អញ្ជើញមកផ្ទាល់ក៏ដោយ។
លោកជំទាវប្រធានមូលនិធិឱ្យដឹងទៀតថា អំណោយអណ្តូងទឹកទាំងនេះ គឺជាអំណោយសប្បុរសធម៌ដ៏ថ្លៃថ្លា របស់អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ដែល លោកតា លោកយាយសន្សំទុក ធ្វើជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ទោះជាលោក ចែកឋានទៅហើយក្តី ក៏ទុកអោយកូនចៅធ្វើចែកជូនប្រជាជន ដែលរស់នៅជួបការខ្វះខាតទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃនៅទូទាំងប្រទេសកម្ពុជា។
លោកជំទាវឱ្យដឹងថា មូលនិធិអណ្តូងទឹកស្អាតបានបង្កើតឡើងជាង១០ឆ្នាំមកហើយ ក្រោមការដឹកនាំដោយលោកជំទាវ ហ៊ុន ម៉ាណា បុត្រីទី២ របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន បន្ទាប់មកលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែបច្ចុប្បន្នលោកជំទាវបណ្ឌិត មានភារកិច្ច ច្រើនដែលត្រូវបំពេញ ទើបផ្ទេរការងារនេះមកលោកជំទាវជាអ្នកដឹកនាំបន្ត។ ដូច្នេះលោកជំទាវរួមទាំងស្វាមី តំណាងអោយក្រុមគ្រួសារទាំងមូល បានរួមកំលាំងគ្នាបន្តខិតខំដោយសុទ្ធចិត្ត មិនថាខែប្រាំងឬវស្សា ក្នុងការប្រគល់ក៏ដូចជាពិនិត្យអណ្តូងជូន លោកតាលោក យាយ បង ប្អូន បានប្រើប្រាស់ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូន។
ប្រជាពលរដ្ឋដែលទទួលផលពីអណ្តូងទឹកទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ម្ចាស់ អំណោយខាងលើ ជាពិសេសក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ដែលលោកតែងតែគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស អណ្តូងទឹកទាំងនេះបានរួមចំណែកកាត់បន្ថយការចំណាយរបស់ពួកគាត់បានមួយផ្នែក ខណៈ ពីមុនត្រូវចំណាយថវិកាទិញទឹកគេ រឺទៅរកទឹកនៅកន្លែងឆ្ងាយៗយកមកប្រើប្រាស់ប្រចាំថ្ងៃ។
សូមបញ្ជាក់ថា នៅក្នុងឱកាសនេះដែរ លោកជំទាវប្រធានមូលនិធិ និងក្រុមការងារបាននាំយក អំណោយរទេះរុញចំនួន២គ្រឿងជូន លោកអាយុ៧៣មួយគ្រឿង និងលោកយាយអាយុ៩៣មួយគ្រឿង និងអំណោយទ្រនប់ដៃរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនលោកយាយ លោកតា បងប្អូន អុំពូមីង ដែលបានចូលរួមក្នុងពិធី រួមមានថ្នាំពេទ្យ ក្រណាត់ស ក្រមា និងថវិកា មួយចំនួន ។ ដោយឡែក កុមារា កុមារី តូចៗទទួលបានកាបូបស្ពាយ ទៅសាលាម្នាក់មួយៗផងដែរ៕ អត្ថបទ៖ សំ ងីម
















-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦