ព័ត៌មាន
អង្គភាពស៊ីម៉ាក់មានមោទនភាពចំពោះមន្ត្រីបុគ្គលិកជាស្រ្តីជាពិសេសស្រ្តី មានជំនាញផ្នែកប្រតិបត្តិការបោសសម្អាតមីន
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា បានសង្កត់ធ្ងន់ថា អង្គភាពស៊ីម៉ាក់ ពិតជាមានមោទនភាពចំពោះបងប្អូនមន្រ្តីបុគ្គលិកជាស្រ្តី ជា ពិសេសអ្នកជំនាញផ្នែកប្រតិបត្តិការបោសសម្អាតមីននៅតាមទីវាលដែលមានសេចកី្តអង់អាចក្លាហាននិងមានស្មារតីគោរពស្រឡាញ់ការងារ មានវិន័យខ្ពស់ដែលធ្វើឱ្យកិច្ចប្រតិបតិ្តការទទួលបានជោគជ័យ។ និងបានរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីផ្តល់នូវសេចកី្តសុខសុវតិ្ថភាពជូនជាតិ និងប្រជាជនកម្ពុជា ព្រមទាំងចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍមាតុភូមិកម្ពុជាឡើងវិញ។
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គ នាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាថ្លែងដូចន្នេះក្នុងខណះជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ០៨មីនា ខួបលើកទី១១៤ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តីនិងក្មេងស្រីគ្រប់រូប» នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ។
ឯកឧត្តម បានថ្លែងបន្តថា នេះគឺជាព្រឹត្តការណ៍សាកលដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រីគ្រប់រូប។
ក្នុងឱកាសនោះដែរលោកជំទាវ ហេង សោភ័ណ អនុប្រធានក្រុមការងារយេនឌ័រស៊ីម៉ាក់ ក្រៅពីបានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅចំពោះថ្នាក់ដឹកនាំមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់លើកកំពស់សមភាពយេនឌ័រ ក៏ដូចជាបានបង្កើតនិងបង្កើនឲ្យមានឱកាសនិងការចូលរួមរបស់បុគ្គលិកស្រ្តី ជារៀងរាល់ឆ្នាំ នោះលោកជំទាវបានសំណូមពរ ដល់បងប្អូនស្រ្តី ៖ទី១ សូមឲ្យមានការជឿជាក់លើខ្លួនឯងក្នុងការចូលរួមក្នុងសកម្ម ភាពអភិវឌ្ឍន៏សង្គមដើម្បីលើកកំពស់សមភាពក្នុងសង្គម ។ទី២ ស្រ្តីខ្លួនឯង ត្រូវខិតខំបង្កើនសមត្ថភាព កំរិតយល់ដឹង ដើម្បីគោរពអនុវត្តនូវគោលការនីតិរដ្ឋនិង ច្បាប់ផ្សេងៗ ចូលរួមទប់ស្កាត់កាត់បន្ថយនូវគ្រោះ ថ្នាក់ អំពើហឹង្សាមាក់ងាយក្នុងគ្រួសារ,ក្រុមការងារ ភាពក្រីក្រ ,បង្កើនចំណូលសេដ្ឋកិច្ច គ្រួសារ … ជាពិសេសដោយសារមីននិងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ។ ទី៣ ចូលរួមបង្កើនការហ្វឹកហ្វឺនបន្ថែមលើចំណេះដឹងទូទៅ ទាំងភាសានិងជំនាញបច្ចេកទេសផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពឲ្យស្របទៅតាមតំរូវការនៃតួនាទីនិងមុខងាររបស់ស៊ីម៉ាក់ ក៏ ដូចជាសង្គមបច្ចុប្បន្ន ដែលអាចនាំឲ្យបាននូវការកើនឡើងនូវប្រាក់ ចំណូលប្រាក់បៀវត្សផងដែរ ។ និងទី៤ត្រូវប្រកាន់យកនូវលក្ខណ:សម្បត្តិថ្លៃថ្នូរ ឲ្យសមជាស្រ្តីដែលមានឥទ្ធិពលល្អ របស់ស្រ្តីនៅក្នុងសង្គមខ្មែរនិងគ្រួសារ ជាអ្នកនាំសារដ៏មានប្រសិទ្ធិភាពនៅ ក្នុងសហគមន៍ឲ្យជៀសផុតពីគ្រឿងញៀន ជម្ងឺអេដស៍ ។ ជាអ្នកណែ នាំពិភាក្សាផ្តល់យោបល់ ដើម្បីឲ្យមានការផ្លាស់ប្តូរឥរិយាបទដ៏គ្រោះ ថ្នាក់ទាំងឡាយ .។ ហើយត្រូវធ្វើជាបងស្រីជាម្តាយ ប្រកបដោយក្តី មេត្តាករុណា ទទួលខុសត្រូវណែនាំ ផ្គត់ផ្គង់ និងបញ្ជូនប្អូននិងកូនស្រីៗ ឲ្បបានរៀនសូត្រដល់កំរិតសិក្សាខ្ពស់ដូចប្អូននិងកូនប្រុសៗដែរ ។និង ជាដៃគូ ដ៏សកម្មនិងទន់ភ្លន់ ក្នុងការដឹកនាំណែនាំអប់រំ ពិភាក្សាផ្តល់យោបល់ឲ្យមានការផ្លាស់ប្តូរឥរិយាបទ ចូលរួមក្នុងការសំរេចចិត្ត ដែលមិនអាចអត់បាននៅក្នុងសង្គម គ្រួសារនិមួយៗ ដូច ជាការរៀបចំផែនការអនាគតគ្រួសារនិងកូនចៅ ការប្រកបមុខរបររកប្រាក់ចំណូល ។ល។
លោកជំទាវក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំស៊ីម៉ាក់ ដែលតែងតែបានខិតខំប្រឹងប្រែងស្វះស្វែងគិតគូរ រិះរក មិនខ្លាចហត់ នឿយ ពុះពារគ្រប់បញ្ហាលំបាកៗជាច្រើនដែលមិនត្រឹមតែក្នុងកិច្ចការប្រតិបត្តិការ បោសសម្អាតមីន/យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយបញ្ចូលសមាសភាពនារីទៅក្នុងគម្រោងនានា ពោលគឺថែមទាំងបាននិងកំពុងគិតគូ ដល់កិច្ចការសេវាសុខមាលភាព ព្រមទាំងការបង្កើនជំនាញបច្ចេកទេស និងចំណូលសេដ្ឋកិច្ចដល់គ្រួសាររបស់បុគ្គលិកទៀតផង។
សូមជម្រាបថា បើតាមរបាយការណ៍ស្ថិតិសម្រាប់ឆ្នាំ២០២៥ នេះក្នុងចំណោមមន្រ្តីបុគ្គលិកស៊ីម៉ាក់ទាំងអស់ មានបុគ្គលិកជាស្រ្តីចំនួន២០ភាគរយ ហើយក្នុងនោះបុគ្គលិកជាស្រ្តីមានចំនួនប្រហែល ៧០ភាគរយ ជាបុគ្គលិកបម្រើការនៅទីវាល៕អត្ថបទ,ភារម្យ








-
ព័ត៌មាន1 week agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន5 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ
-
កីឡា1 week agoវិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ
-
ព័ត៌មាន4 days agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
-
ព័ត៌មាន7 days agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%