ព័ត៌មាន
រដ្ឋមន្រ្តីកសិកម្មបើកកិច្ចជាមួយបណ្តារោងម៉ាស៊ីនកិនស្រូវ ដើម្បីស្វែងរកដំណោះស្រាយអំពីតម្លៃទីផ្សារជូនកសិករ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារជាមួយបណ្តារោងម៉ាស៊ីនកិនស្រូវ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា កិច្ចប្រជុំនេះមានគោលបំណងពិនិត្យមើលស្ថានភាពការទម្លាក់ទុនពិសេសរបស់រាជរដ្ឋាភិបាលដល់រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ក្នុងការប្រើប្រាស់ ដើម្បីទិញស្រូវពីកសិករឱ្យមានប្រសិទ្ធភាពខ្ពស់ និងជួយដល់កសិករបានពិតប្រាកដ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បង្ហាញថា ទុនពិសេសដែលបញ្ចេញដើម្បីរក្សាស្ថិរភាពថ្លៃ និងលំនឹងជីវភាពរបស់ប្រជាកសិករពិតជាមានប្រសិទ្ធភាពខ្ពស់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីការធ្វើស្តង់ដាមួយដែលបម្រើផលប្រយោជន៍សម្រាប់ផលិតផលអង្ករក្រអូបប្រណីតរបស់កម្ពុជា និងនាំឱ្យកម្ពុជាមានឧត្តមភាពពិតប្រាកដនៅលើទីផ្សារអន្តរជាតិ។
ឯកឧត្តម បញ្ជាក់បន្ថែមថា ពូជស្រូវក្រអូបមានច្រើនប្រភេទរួមមានសែនក្រអូប ចំប៉ីស៧០ ស្រងែថ្មី ដែលរោងម៉ាស៊ីនកិនស្រូវត្រូវផ្តល់តម្លៃដល់ពូជស្រូវក្នុងស្រុកនេះដូចគ្នា សំដៅទទួលបានផលប្រយោជន៍រួមគ្នារវាងកសិករដាំដុះ និងរោងម៉ាស៊ីន និងបង្កើនភាពជឿជាក់ជាមួយគ្នា។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី ណែនាំឱ្យរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ត្រៀមកំណត់នូវតម្រូវការបរិមាណស្រូវក្រអូបសម្រាប់ទីផ្សារដែលខ្លួនត្រូវការ ដើម្បីជាទិន្នន័យងាយស្រួលក្នុងការរៀបចំសហគមន៍ឱ្យស្របទៅតាមការផ្គត់ផ្គង់ និងមានផែនការជាក់លាក់៕






-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦