ព័ត៌មាន
សប្បុរសជនចាត់ទុកការបរិច្ចាកឈាមមានសារៈសំខាន់បំផុត ដើម្បីជួយសង្គ្រោះអ្នកត្រូវការឈាម
ភ្នំពេញ ÷ សប្បុរសជនដែលចូលរួមបរិច្ចាគឈាម ចាត់ទុកការបរិច្ចាកឈាមរបស់ពួកគាត់មានសារៈសំខាន់បំផុត ក្នុងការចូលរួមជួយ សង្គ្រោះដល់អ្នកដែលត្រូវការឈាម ព្រមទាំងបានប្តេជ្ញាចិត្តខ្ពស់លើការចូលរួមបរិច្ចាកឈាមជាបន្តបន្ទាប់ ជាពិសេសការជួយគៀងគរ បំផុសចលនាឲ្យយុវជន និងប្រជាពលរដ្ឋចូលរួមឱ្យបានកាន់តែច្រើនថែមទៀត។
សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម កម្ពុជា នៅថ្ងៃម្សិលមិញនេះបានរៀបចំកម្មវិធីបរិច្ចាគឈាម ដោយព្រឹត្តិការណ៍នេះមានគោលបំណងចូលរួមចំណែកបំពេញតម្រូវការផ្គត់ផ្គង់ឈាម នៅតាម មន្ទីរពេទ្យនៃប្រទេសកម្ពុជា ព្រមទាំងលើកកម្ពស់វប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្តនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ជាក់ ស្តែងកម្មវិធីបរិច្ចាគឈាមនេះមានការចូលយ៉ាងច្រើនកុះករ ពីថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ថ្នាក់ដឹកនាំគ្រឹះស្ថានធនាគារ និងមីក្រូ ហិរញ្ញវត្ថុ មន្រ្តី និងបុគ្គលិកធនាគារជាតិនៃកម្ពុជា និងបុគ្គលិកគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្រមាណជា ៥០០ នាក់។
ជុំវិញការបរិច្ចាគឈាមនេះ មន្រ្តីរាជការ និងបុគ្គលិកមកពីគ្រឹះធនាគារនិងហិរញ្ញវត្ថុនានា បានបង្ហាញនូវសកម្មភាពមនុស្សធម៌ ដ៏ប្រពៃ និងមានតម្លៃបំផុត ក្នុងការចូលរួមលើកស្ទួយការងារសង្គម ខណៈដែលសង្គមបច្ចុប្បន្នកំពុងមានតម្រូវការឈាម ដើម្បីជួយដល់ អ្នករងគ្រោះ និងងាយរងគ្រោះ។ មន្រ្តីរាជការ និងបុគ្គលិកទាំងនោះ បានប្តេជ្ញាចិត្តខ្ពស់ នឹងចូលរួមជាមួយសកម្មភាពបរិច្ចាកឈាម នេះជាបន្តបន្ទាប់ទៀត ព្រោះការបរិច្ចាកឈាមពិតជាមានសារៈសំខាន់បំផុត និងជាបច្ច័យដ៏ថ្លៃថ្លារ ដើម្បីជួយសង្គ្រោះជីវិតអ្នកដែលត្រូវ ការឈាម ពោលគឺយើងត្រូវចេះជួយគ្នា នៅគ្រាដែលត្រូវការ ដូចជាការបរិច្ឆាកឈាមនេះជាដើម។
លោកស្រីវេជ្ជបណ្ឌិត ហេង សុខចម្រើន អនុប្រធាននៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្រសួងសុខាភិបាល លើកឡើងថា ក្នុង រយៈពេលកន្លងមកក៏ដូចបច្ចុប្បន្ន ការចូលរួមផ្តល់ឈាមរបស់សប្បុរសជនគឺមានជាបន្តបន្ទាប់ តែទោះបីយ៉ាងណាការចូលរួមពី សប្បុរសជន មិនទាន់ឆ្លើយតបទៅនិងតម្រូវការនៅឡើយទេ ខណៈបច្ចុប្បន្នទើបទទួលបានជាង ២២ ភាគរយ នៃប្រជាជនសរុប ប៉ុណ្ណោះ សម្រាប់ពេលតម្រូវការឈាមក្នុងមួយថ្ងៃៗ ត្រូវការប្រមាណពី ៣០០ ទៅ ៣៨០ ប្លោកក្នុងមួយថ្ងៃ ដែលជាចំនួនមួយខ្ពស់ គួរសម ស្របពេលដែលវិស័យសុខាភិបាលនៅកម្ពុជាកំពុងមានការជឿនលឿន។
លោក Ong Ming Teck សមាជិកក្រុមប្រឹក្សាភិបាល សមាគមធនាគារនៅកម្ពុជា បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និង បុគ្គលិកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីបរិច្ចាគឈាម ក្នុងនោះជុំវិញវិស័យធនាគារ និងហិរញ្ញវត្ថុ បានកសាងឡើងតាមរយៈការបង្កើនទំនុកចិត្តពីសាធារណជន និងផ្អែកលើការប្រតិបត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និង ការប្តេជ្ញាចិត្តចំពោះសង្គម និងសហគមន៍។ ទំនួលខុសត្រូវរបស់យើង ក្រៅពីការផ្តល់សេវា និងផលិតផលហិរញ្ញវត្ថុ គឺបានរួមបញ្ចូលនូវ ការបណ្តុះនូវស្មារតីសាមគ្គី ក្តីមេត្តា និងសុខមាលភាពរបស់ប្រជាជនកម្ពុជា ជាក់ស្តែងគំនិតផ្តួចផ្តើមនៃការរៀបចំកម្មវិធីការបរិច្ចាគឈាម នេះ គឺស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពដល់សុខភាព និងភាពធន់របស់ប្រទេសកម្ពុជា៕
អត្ថបទ៖ សុន រ៉ាឌី









-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន7 days agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង