ព័ត៌មាន
ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង៖ សន្តិភាពមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន ជាមរតកដ៏មហាសាលរបស់សម្តេចតេជោ អតីតប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា
កំពង់ធំ៖ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា សន្តិភាពមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន ជាមរតកដ៏មហា សាលរបស់សម្តេចតេជោ ហ៊ុន សែន អតីតប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានដាក់ចេញនយោ បាយឈ្នះឈ្នះ ដោយសារនយោបាយនេះហើយ ដែលធ្វើឲ្យកម្ពុជាក្លាយពីប្រទេសមួយដែលមានតំបន់ត្រួតត្រាច្រើន ទៅជាប្រទេសដែលមានតំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតីនាយករដ្ឋ មន្ត្រីនៃកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍គណៈ កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៥ ។
ឯកឧត្តមបានថ្លែងថា សន្តិភាពនៅកម្ពុជា រកបានមកដោយលំបាក សម្តេចតេជោ ហ៊ុន សែន រួមនិងឥស្សរជនជាថ្នាក់ដឹកនាំនៅក្នុងជួរកងយោធពលខេមរភូមិន្ទជាច្រើនទៀត បានធ្វើពលកម្មប្តូរជីវិតចូលទៅតំបន់ខ្មែរក្រហម ដើម្បីស្វែងរកការចចារ ផ្សះផ្សារ បង្រួបបង្រួម ស្វែងរកសន្តិភាពតាមនយោបាយឈ្នះឈ្នះ ហើយឥឡូវនេះសន្តិភាពបានកើតមានពេញលេញទូទាំងផ្ទៃប្រទេស ប្រជាពលរដ្ឋធ្វើដំណើរទៅគ្រប់ទីកន្លែងដោយគ្មានការភ័យខ្លាច រួមនិងសង្គមជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ។ ដូច្នេះអ្នកណាក៏ ដោយ ដែលមានចេតនា ចង់បំផ្លាញសុខសន្តិភាព ស្ថិរភាពសង្គមគឺមិនអនុញ្ញាតិដាច់ខាត ។
ឯកឧត្តមបានបន្ថែមថា ក្រោមការដឹកនាំដ៏វាងវៃរបស់គណបក្ស ប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន ជាប្រធាន និងរាជរដ្ឋា ភិបាលកម្ពុជា ក្នុងនីតិកាលទី៧ថ្មីនេះ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បាននិងកំពុងការសម្រេចជោគជ័យសមិទ្ធផលជាតិធំៗជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញ ជាពិសេសការកែទម្រង់រាជរដ្ឋាភិបាលឱ្យក្លាយទៅជារារដ្ឋាភិបាលឌីជីថល ដោយផ្តោតយកកត្តាធនធាន មនុស្សជាអាទិភាពជាគន្លឹះក្នុងការអភិវឌ្ឍន៍ សំដៅឈានទៅសម្រេចបានផែនការចក្ខុវិស័យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្តេចធិបតី ហ៊ុន ម៉ា ណែត បាននិងកំពុងបន្តសកម្មភាពក្នុងការកសាងបណ្តុះគំនិត ស្មារតីស្រឡាញ់សន្តិភាព ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។
ឯកឧត្តម បានពន្យល់ដល់មន្ត្រីគណបក្ស និងប្រជាជនទាំងអស់ ឲ្យចេះពិចារណាបែងចែកឱ្យបានច្បាស់លាស់ នូវព័ត៌មានបំផ្លើសការពិត ព័ត៌មានដែលមានលក្ខណៈញុះញង់ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់កុំចាញ់ល្បិចកលក្រុមជ្រុលនិយមមួយក្តាប់តូចដែលមានបំណងតែម៉្យាងគឺចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ ។ ក្នុងស្មារតីនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិតបានអំពាវ នាវដល់មន្ត្រីគណបក្ស និងប្រជាពលរដ្ឋគ្រប់រូប ត្រូវខិតខំបន្តពង្រឹងការពារ ថែរក្សាសន្តិភាព និងលើកកម្ពស់ស្មារតីទទួលខុសត្រូវចំពោះជោគវាសនាប្រទេសជាតិ ពង្រឹងការឯកភាពជាតិ ជៀសវាងរាល់អំពើទាំងឡាយណា ដែលនាំឲ្យខ្មែរបែកបាក់ ដោយគោរពនូវវប្បធម៌អហឹង្សា និងរក្សាការពារបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គម ។
ក្នុងឱកាសនោះ ឯកឧត្តម កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់គណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានថវិកាចំនួន ៤លានរៀល និង វិទ្យុទាក់ទង ចំនួន ១០គ្រឿង, ឧបត្ថម្ភដល់នគរបាលស្រុក ថវិកា ២លានរៀល និងវិទ្យុ ទាក់ទង ១០គ្រឿង, កងរាជអាវុធហត្ថស្រុក ថវិកា ២លានរៀល និងវិទ្យុទាក់ទង ១០គ្រឿង និងបានឧបត្ថម្ភផ្នែកសឹករងស្រុក ថវិកា ១ លានរៀល និងវិទ្យុទាក់ទង ចំនួន ១០គ្រឿង ព្រមទាំងបានឧបត្ថម្ភកៅអីសិស្ស មានចំនួន ៥៧០ កៅអី និងម៉ាស៊ីនកំព្យូទ័រ ៥គ្រឿង ដល់សាលារៀននៅទូទាំងស្រុកប្រាសាទបល្ល័ង្កផងដែរ ៕ អត្ថបទ,ភារម្យ










-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoក្រសួងការងារ បើកសិក្ខាសាលាពិគ្រោះយោបល់ត្រីភាគី វាយតម្លៃការអនុវត្តផែនការមេលើកទី៣ ស្តីពីសុវត្ថិភាព និងសុខភាពការងារឆ្នាំ២០២៣-២០២៧