ព័ត៌មាន
ក្រសួងកសិកម្ម៖ បច្ចុប្បន្នគ្រាប់ស្វាយចន្ទីសើមមានតម្លៃល្អជាងឆ្នាំកន្លងទៅប្រមាណ ៥ ០០០រៀល ក្នុងមួយគីឡូក្រាម
ភ្នំពេញ៖ ខណៈមានការបង្ហោះព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ធ្វើឲ្យមានការភ័ន្តច្រឡំពីសាធារណជនទូទៅ ក៏ដូចជាប្រជាកសិករអំពីតម្លៃគ្រាប់ស្វាយចន្ទីរ។ មន្រ្តីអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់យ៉ាងច្បាស់ថា បច្ចុប្បន្ននេះ ថ្លៃគ្រាប់ស្វាយចន្ទីសើមស្ថិតក្នុងចន្លោះ ៤ ៥០០រៀល ទៅ៥ ០០០រៀល ក្នុងមួយគីឡូក្រាម។
ផេកផ្លូវការរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសសេរឲ្យដឹងថា “ខ្ញុំសូមអនុញ្ញាតថតយកប្រតិកម្មរបស់បងប្អូនកសិករយើងផ្ទាល់ ដើម្បីធ្វើជាចម្លើយបំភ្លឺតបទៅដល់ក្រុម អិមអិមអូ (MMO) វិញតែម្តង។ ឯកឧត្តម បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ថ្លៃគ្រាប់ស្វាយចន្ទីសើមស្ថិតក្នុងចន្លោះ ៤៥០០៛-៥០០០៛/គីឡូក្រាម ដែលជាថ្លៃល្អមួយបើធៀបទៅនឹងឆ្នាំកន្លងទៅ សម្រាប់ស្តង់ដារដូវកាលប្រមូលផលធំខែមីនា និងអាចផ្តល់ផលចំណេញក្នុងរង្វង់ ៣-៤លានរៀល ក្នុងមួយហិកតា អាស្រ័យលើទិន្នផលទាបឬខ្ពស់។”
ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងបន្ថែមថា ចំពោះការងារ សូមផ្សព្វផ្សាយព័ត៌មានដែលត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ជៀសវាងបង្កឱ្យមានការភ្ញាក់ផ្អើល និងភ័ន្តច្រលំដល់ប្រជាកសិករ។ ការចង់បាន Likes និង Shares តាមមធ្យោបាយបែបនេះ កំពុងធ្វើបាបដល់កសិករដោយផ្ទាល់ផង និងប្រយោលផងទៅវិញទេ។ ចង់មិនចង់ នឹងធ្វើឱ្យមានការព្រួយបារម្ភដល់កសិករអ្នកដាំស្វាយចន្ទី និងអាចរឹតតែពិបាកដល់ពួកគាត់ក្នុងការចរចាថ្លៃជាមួយអ្នកទិញ៕



-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
កីឡា7 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦