ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងមន្ត្រីជាប់កិច្ចសន្យា នៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង
ភ្នំពេញ ៖ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានជួបសំណេះសំណាលសួរសុខទុក្ខមន្រ្តីរាជការគ្រប់ជាន់ថ្នាក់ នៃមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង ដោយមានវត្តមានចូលរួមពីឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកអភិបាលរងខេត្ត ព្រមទាំងប្រតិភូក្រសួងមុខងារសាធារណៈ។
ក្នុងជំនួបសំណេះសំណាលនារសៀលនេះ លោក ប៉ិច ជីន ប្រធានមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង បានរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅ និងសមិទ្ធផលការងារដែលមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង សម្រេចបានជាច្រើននាពេលកន្លងមក ទាំងការអនុវត្តការងារស្នូលប្រចាំថ្ងៃ និងការអនុវត្តការងារទៅតាមវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងរបាយការណ៍សង្ខេបនេះ លោកប្រធានមន្ទីរ បានលើកឡើងថា មន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង បានខិតខំបំពេញការងារក្នុងការផ្តល់សេវា ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ដើម្បីបំពេញទៅតាមតម្រូវការ និងប្រកបដោយការទទួលខុសត្រូវខ្ពស់។
ដោយសារមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង មានតួនាទី ភារកិច្ចច្បាស់លាស់ និងមានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ព្រមទាំងថ្នាក់ដឹកនាំគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តស្ទឹងត្រែង ទើបមន្ទីរសម្រេចបានការងារសំខាន់ៗ គួរឱ្យកត់សម្គាល់ រួមមាន៖ ១-អនុវត្តគោលនយោបាយ និងផែនការការងាររបស់ក្រសួងមុខងារសាធារណៈ ដែលពាក់ព័ន្ធនឹងថ្នាក់ក្រោមជាតិ ដើម្បីធានានូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។ ២-លើកយោបល់ រៀបចំផ្សព្វផ្សាយ សម្របសម្រួល តាមដាន និងវាយតម្លៃលើការអនុវត្តគោលនយោបាយ និងផែនការការងារក្នុងការគ្រប់គ្រង និងអភិវឌ្ឍមូលធនមនុស្សនៅថ្នាក់ក្រោមជាតិ។ ៣-ជួយគណៈអភិបាល និងក្រុមប្រឹក្សាក្នុងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល តាមការធ្វើប្រតិភូកម្ម អំណាចដល់ថ្នាក់ក្រោមជាតិ។ ៤-សហការជាមួយមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្របខ័ណ្ឌយុទ្ធសាស្ត្រស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, គោលនយោបាយស្តីពីសេវាសាធារណៈ គោលនយោបាយស្តីពីធនធានមនុស្សរដ្ឋបាលសាធារណៈ គោលនយោបាយស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ និងក្របខ័ណ្ឌគតិយុត្តពាក់ព័ន្ធនានា ដើម្បីការអភិវឌ្ឍវិស័យមុខងារសាធារណៈ។ ៥-បូកសរុបសំណើផែនការប្រើប្រាស់ និងចូលរួមក្នុងដំណើរការជ្រើសរើសមន្ត្រីក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកបណ្តែតនៅថ្នាក់ក្រោមជាតិ។ ៦-ការពារផលប្រយោជន៍មន្ត្រីរាជការស៊ីវិលផ្អែកតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ៧-ពិនិត្យផ្ទៀងផ្ទាត់ ផ្តល់យោបល់លើការតែងតាំង និងបញ្ចប់ភារកិច្ចមន្ត្រីរាជការ គ្រប់គ្រង តាមដាន និងត្រួតពិនិត្យ លើសំណើនានាពាក់ព័ន្ធនឹងការប្រែប្រួលស្ថានភាពរដ្ឋបាល និងគ្រួសារ របស់មន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ និង ៨-អនុវត្តការងារផ្សេងទៀត តាមការកំណត់របស់ក្រសួងមុខងារសាធារណៈ និងគណៈបញ្ជាការឯកភាពនៃរដ្ឋបាលខេត្តស្ទឹងត្រែង។
សូមជម្រាបថា មន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង បានប្រកាសជាផ្លូវការនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤ តាមប្រកាសលេខៈ ១៩៧៩ មស.នក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត។ បច្ចុប្បន្នមន្ទីរមុខងារសាធារណៈខេត្តស្ទឹងត្រែង ស្ថិតនៅភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលមានមន្ត្រីរាជការ ចំនួន ៩រូប(ប្រធានមន្ទីរ ១រូប, អនុប្រធានមន្ទីរ ២រូប, ប្រធានការិយាល័យ ៣រូប, អនុប្រធានការិយាល័យ ២រូប និងមន្ត្រី ១រូប) និងមន្ត្រីជាប់កិច្ចសន្យា ៦រូប៕











-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS1 day agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន7 days agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន4 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន4 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន6 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា