ព័ត៌មាន
សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី៥និងបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសាខាអាណត្តិទី៦
ស្វាយរៀង ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នេះ បានរៀបចំសន្និបាតសាខា អាណត្តិទី ៦ (២០២៥-២០៣០) ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅអគារសនិ្នបាត(គជ់ស្វាយព្រៃ)សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ក្រោមវត្តមានលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការអញ្ជើញចូលរួមពីលោកជំទាវដួង វណ្ណា ប្រធានកិត្តិយសសាខា ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខាអាណត្តិទី៥ និងជាប្រធានអង្គសន្និបាត ព្រមទាំងមានការអញ្ជើញចូលរួម សមាជិក-សមាជិកាពេញសិទ្ធិ មន្ត្រីបច្ចេកទេស ទីស្នាក់ការកណ្តាល ក្រុមប្រតិបត្តិសាខា យុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា អ្នកអង្កេតការណ៏តាមមន្ទីរ អង្គភាពនានា ភ្ញៀវកិត្តិយស អង្គភាពរដ្ឋ និងអាជីវករសរុបចំនួនជាង២០០នាក់ ផងដែរ ។ គោលបំណងសំខាន់នៃសន្និបាតនេះគឺ៖ ១- ស្តាប់ កែសម្រួល និងអនុម័តរបាយការណ៍សកម្មភាពការងារ និងរបាយការណ៍ហិរញ្ញវត្ថុ ក្នុងអាណត្តិទី ៥ និងផែនការទិសដៅអនុវត្តបន្តអាណត្តិទី ៦ (២០២៥-២០៣០)២- បោះឆ្នោតជ្រើសរើសប្រធានគណៈកម្មាធិការសាខាអាណត្តិទី ៦ ៣- ប្រកាសសេចក្ដីសម្រេចតែងតាំង ប្រធាន អនុប្រធានកិត្តិយសសាខា ។ ក្នុងឱកាសនោះដែរ សន្និបាតសាខា បានបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការសាខា អាណត្តិទី ៦ ដែលមានសមាសភាព១៥នាក់ (ស្ត្រី៤នាក់) ។យោងកំណត់ហេតុកិច្ចប្រជុំលើកទី ១ នៃគណៈកម្មាធិការសាខា អាណត្តិទី ៦ សម្រេចឯកភាពគ្នាជាឯកឆន្ទ ជ្រើសរើស ឯកឧត្តម ប៉េង ពោធិ៍សា ជាប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ហែម ពិសិដ្ឋ អនុប្រធានគណៈកម្មាធិការសាខា លោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា លោកជំទាវ ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា និងលោកជំទាវ ភួង សារី ជាលេខាធិការ គណៈកម្មាធិការសាខា ។
ថ្លែងមានប្រសាសន៏បិទសន្តិបាត នាឪកាសនោះលោកជំទាវពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោកលោកស្រីទាំងអស់ដែលអញ្ជើញមកជួបជុំបារម្ភពិធីបូកសរុបលទ្ធផលការងារមនុស្សធម៌នៅក្នុងអាណត្តិទី 5 របស់ចាខាកាកបាទក្រហមកម្ពុជានៅថ្ងៃនេះដោយក្តីនឹករលឹក។
ក្នុងនាមសម្តេចប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានថ្លែងនូវការកោតសរសើរចំពោះគណះកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តអាណត្តិទី៥ ដែលកន្លងមកបានចូលរួមអនុវត្តគោលការគ្រឹះ របស់កាកបាទក្រហមកម្ពុជា ក្នុងវិសយ័មនុស្សធម៏ ក្នុងកិច្ចការសង្គ្រោះពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ជាមួយនិងរាជរដ្ឋាភិបាល បានទាន់ពេលវេលា រហូតធ្វើអោយពលរដ្ឋកាន់តែមានជំនឿមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត។
លោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា នូវបានណែនាំដល់ ថ្នាក់ដឹកនាំគណះកម្មាធិការ ដែលត្រូវបានអង្គបោះឆ្នោតផ្តល់ការទុកចិត្តបន្តដឹកនាំវិសយ័ការងារមនុស្សធម៏ ត្រូវបន្តអនុវត្តការងារសេសសល់ សិក្សាស្វែងយល់ ពីវិធីរកមូលនិធិ ដើម្បីទ្រទ្រង់សកម្មភាព តាមគ្រប់មធ្យោបាយ ពិសេសសហការជាមួយរដ្ឋបាលមូលដ្ឋាន ក្នុងការស្វែងរក និងផ្តល់ស្បៀងអោយបានដល់ដៃអ្នកដែលអត់ឃ្លានពិតប្រាកដ ដើម្បីបញ្ជៀស ការគ្រោះដល់អាយុជីវិតពលរដ្ឋឈឺគ្មានការព្យាបាល និងស្លាប់ដោយអត់បាយ ។ ដោយ ៖ ភា សារិទ្ធ











-
កីឡា1 week agoម្ចាស់ផ្ទះកម្ពុជា បន្ដគ្រងជើងឯកពានបាល់ទះសម្ដេចធិបតី រដូវកាលទី២ ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoអាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងជំរុញការស្ថាបនាជួសជុលកែលម្អផ្លូវជាច្រើនខ្សែដែលរងការខូចខាត
-
ព័ត៌មាន1 week ago«សមាជិកថ្មី ប្រៀបបានជាកម្លាំងសាមគ្គីរួមគ្នា ដែលសមាជិកគណបក្ស ១នាក់ ជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក»
-
ព័ត៌មាន1 week agoក្រសួងបរិស្ថានគាំទ្រកិច្ចសហការជាមួយអង្គការ WWF លើការគ្រប់គ្រងបរិស្ថាននៅបឹងទន្លេសាប ការលើកកម្ពស់ជីវភាពសហគមន៍ និងការទប់ស្កាត់ការប្រែប្រួលអាកាសធាតុ
-
ព័ត៌មាន1 week agoACU ទទួលបានជំនួយសម្ភារៈបច្ចេកទេសពីចិន ចូលរួមលើកកម្ពស់ប្រសិទ្ធភាពបង្រ្កាបអំពើពុករលួយនៅកម្ពុជា
-
ព័ត៌មាន7 days agoអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតបំផ្លាញគ្រឿងញៀនជាង ៤តោន នៅខេត្តកោះកុង
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញវឌ្ឍនភាព និងការចាប់ផ្តើមអនុវត្ត “កម្មវិធីលើកកម្ពស់ជីវភាពគ្រួសារយុទ្ធជន តាមរយៈគំរូផលិតកម្មកសិកម្មទំនើប”
-
ព័ត៌មាន7 days agoតំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង