ព័ត៌មាន
ប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ចុះសួរសុខទុក្ខ និងចែកអំណោយដល់សិស្សានុសិស្ស នៅស្រុកជ័យសែន
ខេត្តព្រះវិហារ៖ នារសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ប្រតិភូសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ដឹកនាំដោយលោកជំទាវ សុខា គងពិសី ជាប្រធានកិត្តិយសសមាគម និងមានការចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយជាសម្ភារៈសិក្សា និងថវិកា ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាស្រែវាល និងសាលាបឋមសិក្សាភ្ញាក់រំលឹក ស្ថិតក្នុងឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។
លោកជំទាវ សុខា គងពិសី បានថ្លែងពីក្ដីរំភើបរីករាយដែលបានមកជួប និងចែករំលែកនូវទឹកចិត្តសប្បុរសធម៌ដល់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ។ លោកជំទាវ បានសង្កត់ធ្ងន់ថា ការអប់រំគឺជាគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ដូច្នេះសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ នឹងបន្តខិតខំប្រឹងប្រែងក្នុងការគាំទ្រ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានសម្ដែងនូវការកោតសរសើរចំពោះសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ ដែលបានរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ។ ឯកឧត្តម បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់លោកជំទាវ សុខា គងពិសី និងសមាជិកសមាគមទាំងអស់ ដែលបានយកចិត្តទុកដាក់លើការអប់រំ និងសុខុមាលភាពរបស់សិស្សានុសិស្ស និងអាណាព្យាបាល។ ឯកឧត្តម បានបន្ថែមថា កម្មវិធីនេះមិនត្រឹមតែជាការផ្តល់អំណោយប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្ររបស់រាជរដ្ឋាភិបាលចំពោះការអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្សផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមបានណែនាំដល់គណៈគ្រប់គ្រងសាលា និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំនូវស្ថានភាពហេដ្ឋារចនាសម្ព័ន្ធរបស់សាលា ហើយត្រូវកំណត់ឱ្យបានច្បាស់លាស់នូវចំណុចដែលត្រូវការជួសជុល ឬកែលម្អដូចជា ដំបូល បង្គន់អនាម័យ បន្ទប់រៀន និងបរិវេណសាលាទាំងមូល។ ឯកឧត្តមបានបញ្ជាក់ថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន មិនត្រឹមតែធ្វើឱ្យបរិយាកាសសិក្សាកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងអនាគតរបស់សិស្សានុសិស្សផងដែរ៕








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤