ព័ត៌មាន
ទេសចរអន្តរជាតិនឹងកើនឡើង ខណៈឆ្នាំនេះ កម្ពុជារៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តធំនៅខេត្តសៀមរាប
ភ្នំពេញ ៖ បើតាមប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ថា CATA បានឲ្យដឹងថា ក្នុងអំឡុងពេលនេះ បណ្តាការីទេសចរណ៍នៅកម្ពុជា និងការីទេសចរណ៍ជាដៃគូនៅក្រៅប្រទេស បាននិងកំពុងខំប្រឹងរួមគ្នាផ្សព្វផ្សាយ លក់កញ្ចប់ទេសចរណ៍ទស្សនាអង្គរសង្ក្រាន្តនៅខេត្តសៀមរាប ហើយរំពឹងថា ព្រឹត្តិការណ៍បុណ្យចូលឆ្នាំថ្មីប្រៃណីខ្មែរឆ្នាំ២០២៥ នឹងមានភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនមកទស្សនាកម្ពុជា។
លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA និងក្រុមហ៊ុន ការីទេសចរណ៍ផ្សេងៗទៀត បានថ្លែងប្រាប់BTV នៅថ្ងៃទី១១ ខែមីនានេះថា ក្រោយទទួលបានសេចក្តីសម្រេចពីរាជរដ្ឋាភិបាល ប្រកាសថា នៅឆ្នាំ២០២៥នេះ នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តដ៏ធំនៅខេត្តសៀមរាបមក សមាគម និងបណ្តាការីទេសចរណ៍បានសហការរៀបចំកែច្នៃកញ្ចប់ទេសចរណ៍ដោយមានបង្កើននូវការផ្តល់សេវាច្រើនជាងកញ្ចប់ទេសចរណ៍ទស្សនាកម្ពុជាថ្ងៃធម្មតា សំដៅឲ្យភ្ញៀវអន្តរជាតិ មកទស្សនាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ទទួលបានឱកាសដើរកម្សាន្តបានទូលំទូលាយជាមុន និងធ្វើឲ្យភ្ញៀវស្គាល់អស់នូវតម្លៃលក្ខណៈសម្បត្តិវប្បធម៌សិល្បៈខ្មែរ អំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ។
ប្រធាន CATA រំពឹងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាផ្សព្វផ្សាយលក់កញ្ចប់ទេសចរណ៍ទស្សនាអង្គរសង្ក្រាន្តនៅតាមបណ្តាប្រទេសនានានេះ រំពឹងថា ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំ២០២៥នេះ នឹងមានភ្ញៀវទេសចរអន្តរជាតិអញ្ជើញមកទស្សនាកម្ពុជាច្រើនជាងបណ្តាឆ្នាំកន្លងទៅ។
បើតាមឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានឲ្យដឹងថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ដែលប្រារព្វចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥នេះ ប្រារព្វក្រោមប្រធានបទ <<ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី >> ហើយនៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ មានក្រុមយុវជន៣៤ក្រុម រួមគ្នាបង្ហាញ ទម្រង់ល្បែង រំបាំ សិល្បៈវប្បធម៌ កីឡាគុនខ្មែរ តាំងពិព័រណ៌ពាណិជ្ជកម្ម ប្រមាណជិត៤០កម្មវិធី ក្នុងនោះមានការរៀបចំកម្មវិធីធំពិសេសជាងឆ្នាំកន្លងទៅ គឺកម្មវិធីចង្វាក់បេះដូងអង្គរ (Ankor Comes to life) និងយុវជនស្ម័គ្រចិត្តចូលរួមសហការរៀបចំប្រមាណជាង៥០០០នាក់ ។
អត្ថបទ ស៊ុម សុខ




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤