ព័ត៌មាន
អាជ្ញាធរខណ្ឌឬស្សីកែវ ដាក់ឱសានវាទ ឲ្យរុះរើស និងចល័តចេញ មិនអនុញ្ញាតឱ្យធ្វើអាជីវកម្មដាយត្រីបន្តទៀតនោះ
ភ្នំពេញ៖ អាជ្ញាធរខណ្ឌឬស្សីកែវ ទុករយៈពេលដល់ ថ្ងៃទី៣០ ខែមិនា ឆ្នាំ ២០២៥ ឲ្យម្ចាស់ដាយត្រីរុះរើស និងចល័តមិនអនុញ្ញាតឱ្យធ្វើអាជីវកម្មដាយត្រីបន្តទៀតនោះឡើយ ក្នុងករណី មិនសហការ មិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌឫស្សីកែវនិងអនុវត្តវិធានការរដ្ឋបាល។
ជាក់ស្ដែងនៅ នៅថ្ងៃអង្គារ ទី១១ ខែមិនា ឆ្នាំ២០២៥ លោក ឌន ដាវុឌ នាយករងរដ្ឋបាលខណ្ឌឫស្សីកែវ ដោយទួលបានការណែនាំរបស់លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្រ្តីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ មន្ត្រីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ នាយសង្កាត់រដ្ឋបាលជល់ផលច្រាំងចំរេះ សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ស្វាយប៉ាក់ ចុះត្រួតពិនិត្យ ដាយត្រីដែរមាននៅក្នុងភូមិសាស្រ្តខណ្ឌឬស្សីកែវ ដោយដាយត្រីសរុបចំនួន ១៣ទីតាំង ដែរមានច្បាប់អនុញ្ញាត ក្នុងការចុះពិនិត្យជាក់ស្ដែងឃេីញថាមានដាយត្រីមានចំនួន ១០ ទីតាំងប៉ុណ្ណោះ ស្ថិតនៅភូមិសាស្រ្ត ខណ្ឌឫស្សីកែវ។
ក្នុងយុទ្ធនាការចុះត្រួតពិនិត្យនេះ ក្រុមការងារបានណែនាំ ឲ្យម្ចាស់ដាយត្រីរុះរើស និងចល័តយ៉ាងយូរត្រឹមថ្ងៃផុតកំណត់ឱ្យធ្វើអាជីវកម្មដាយត្រីដែលត្រូវជាថ្ងៃទី៣០ ខែមិនា ឆ្នាំ ២០២៥ ហើយក្នុងប្រសិនបើម្ចាស់ដាយត្រីមិនសហការមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌឫស្សីកែវនិងអនុវត្តវិធានការរដ្ឋបាលនិងមិនទទួលខុសត្រូវចំពោះការខូចខាតឬបាត់បង់ផលប្រយោជន៍អ្វីឡើយ៕
អត្ថបទ៖ កុម្ភៈ















-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤