ព័ត៌មាន
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា៖ ការចោទប្រកាន់របស់បុគ្គលជ្រុលនិយមនៅក្រៅប្រទេសចំពោះសម្ដេចតេជោ គឺគ្មានតម្លៃអ្វីទាំងអស់សម្រាប់ប្រជាជនខ្មែរ ខណៈបុគ្គលនេះជាអ្នកនយោបាយកេញចំណេញតាមពីក្រោយព្រឹត្តិការណ៍ប្រទេសនេះ ប្រទេសនោះប៉ុណ្ណោះ!
ភ្នំពេញ៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ទុកសកម្មភាពរបស់មេដឹកនាំជ្រុលនិយមរត់ចោលស្រុក ដែលបន្តធ្វើសកម្មភាពចោទប្រកាន់ បំភ្លៃព័ត៌មាននានា ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺគ្មានតម្លៃអ្វីទាំងអស់សម្រាប់ប្រជាជនខ្មែរ ខណៈមេដឹកនាំជ្រុលនិយមរូបនេះជាអ្នកនយោបាយកេញចំណេញតាមពីក្រោយព្រឹត្តិការណ៍ប្រទេសនេះ ប្រទេសនោះប៉ុណ្ណោះ។

លោក ជា ធីរិទ្ធ មើលឃើញថា ការចោទប្រកាន់របស់បុគ្គលរូបនេះ គ្មានតម្លៃអ្វីទាំងអស់សម្រាប់ប្រជាជនខ្មែរ ព្រោះប្រជាជនលោកបានដឹងហើយនូវនយោបាយប្រជាភិថុតិដដែលៗរបស់បុគ្គលរូបនេះ ដែលជាអ្នកនយោបាយគ្មានចក្ខុវិស័យនយោបាយ និងយុទ្ធសាស្រ្ត ដើម្បីផលប្រយោជន៍ជាតិទេ។ ផ្ទុយទៅវិញចេះតែធ្វើនយោបាយមួរបង្កាច់ បំភ្លៃ និងកេញចំណេញតាមពីក្រោយព្រឹត្តិការណ៍ប្រទេសនេះ ប្រទេសនោះដែលកំពុងមានបញ្ហា ដើម្បីបំពេញតណ្ហានយោបាយសងសឹករបស់ខ្លួនតែប៉ុណ្ណោះ។ ម្លោះហើយទើបបុគ្គលរូបនេះ បរាជ័យ អស់អ្នកគាំទ្រដូចសព្វថ្ងៃនេះ។
លោក ជា ធីរិទ្ធ បានបញ្ជាក់ថា៖«ចំណែកសម្តេចតេជោ លោកជាអ្នកសង្គ្រោះអាយុជីវិតប្រជាជន នៅជាមួយប្រជាជនគ្រប់កាលៈទេសៈ នាំសន្តិភាព និងធានាសន្តិភាពឲ្យកម្ពុជា ដោយខ្ញុំមិនចាំបាច់បរិយាយ ឬបៀបធៀបនោះទេ ព្រោះប្រជាជនខ្មែរលោកដឹងច្បាស់ណាស់»។
លោក ជា ធីរិទ្ធ មើលឃើញថា ការមួរបង្កាច់ ការបំភ្លៃ របស់បុគ្គលរូបនេះ គឺបានក្លាយជាប្រពៃណី ដោយជាប់ជ្រៅនៅក្នុងសន្តាននយោបាយប្រជាភិថុតិរបស់គាត់ទៅហើយ ដែលគ្មានតម្លៃអ្វីដែលត្រូវឆ្លើយតបច្រើនពេកនោះទេ៕

-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤