ព័ត៌មាន
ទំនប់សន្តរស្ទាក់ទឹកគៀនតាស៊ីវជាង៧លានម៉ែត្រគីបត្រៀមបញ្ចប់ការងារសាងសង់នៅប៉ុន្មានខែខាងមុខនេះហើយ
ស្វាយរៀង ៖ ទំនប់សន្តរស្ទាក់ទឹកអាងគៀនតាស៊ីវ ស្ថិតនៅក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រពន្ធ័ធារាសាស្រ្តរបស់រាជរដ្ឋាភិបាល ផ្តល់តាមរយៈក្រសួងធនធានទឹកនិងឧតុនិយម ត្រូវបានត្រៀមបិទបញ្ចប់ការងារសាងសង់នៅពេលខាងមុខនេះបន្ទាប់ពីដំណើរការស្ថាបនារយៈពេល៣ឆ្នាំជាប់ៗគ្នា។
លោកសុខ សំអន មេឃុំស្វាយយា ស្រុកស្វាយជ្រំ បានប្រាប់ទូរទស្សន៍ btv នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះថា អាងស្តុបទឹកគៀនតាស៊ីវ គឺជាគម្រោងរបស់រាជរដ្ឋាភិបាល ហើយអាងនេះបន្ទាប់ពី ក្រុមការងារក្រសួងធនធានទឹកនិងឧតុនិយម បញ្ចប់ការងារសាងសង់មានវិសាលភាពអាចស្តុបទឹកប្រមាណជាង ៧លានម៉ែត្រគីបសម្រាប់ផ្ដល់ឲ្យពលរដ្ឋធ្វើការងារបង្កបង្កើតផលទាំងប្រាំង និង វស្សា នៅក្នុងភូមិសាស្ត្រនេះដោយគ្មានកង្វល់ពីការកង្វះទឹកប្រើប្រាស់លើការងារបង្កបង្កើតផលស្រូវ បន្លែ និងសត្វ ខណះដែល ឃុំស្វាយយា ជាឃុំ នៅឆ្ងាយពីសាលាស្រុក និងសាលាខេត្តស្វាយរៀងក៏ពិតមែន។
ជុំវិញការងារស្ថាបនាទំនប់សន្តរស្ទាក់ទឹក តំណាងពលរដ្ឋឃុំស្វាយយា បានមានចំណាប់អារម្មណ៍ដោយគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត ដែលសម្ដេចបានគិតគូរពីជីវភាពរបស់ពលរដ្ឋតាមរយៈកសាងរាល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ ពិសេសប្រព័ន្ធធារាសាស្ត្រដែលជាចំណែកមួយជួយជំរុញដល់កសិករក្នុងការលើកកម្ពស់ជីវភាពតាមរយៈបង្កបង្កើតផលស្រូវបន្លែនិងចិញ្ចឹមសត្វ ។សំឡេង……
លោកគឹម សាវុធ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តស្វាយរៀងបានប្រាប់ទូរទស្សន៍ប៊ី ធី វី តាមរយៈសាតេឡេក្រាមឲ្យដឹងថាប្រព័ន្ធទំនប់សន្តរស្ទាក់ទឹកគៀនតាស៊ីវ បន្ទាប់ពីក្រុមការងារសាងសង់រួចអាងមានវិសាលភាពផ្ដល់ទឹកឲ្យពលរដ្ឋបង្ករបង្កើនផលបានចំនួន២ឃុំ ៩ភូមិ ក្នុងនោះទឹកធានាផ្គត់ផ្គង់អោយកសិករធ្វើស្រែនៅក្នុងរដូវវស្សាបានចំនួន២ពាន់៤៧៣ហិចតា និងនៅរដូវប្រាំងបានចំនួន២៨០ហិចតា រួមនិងបម្រើបម្រាស់ការងារដាំដំណាំរួមផ្សំ និងសត្វផឹងផងដែរ ។ ដោយ ៖ ភា សារិទ្ធ







-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន7 days agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន