ព័ត៌មាន
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្តែងការហួសចិត្តខណៈក្នុងពន្ធធនាគារខ្លះមានការជួញដូរគ្រឿងញៀន
ភ្នំពេញ ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្តែងការហួសចិត្ត ខណៈពន្ធនាគារខ្លះមានការជួញដូរគ្រឿងញៀន ហើយករណីនេះគឺភាគច្រើនជាជនបរទេស ដូច្នេះក្រសួង នឹងធ្វើពន្ធនាគារដាច់ដោយឡែកមួយសម្រាប់ដាក់អ្នកញៀនគ្រឿងញៀនផងដែរនាពេលខាងមុខនេះ។
ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយ «ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០» នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ស សុខា បានបញ្ជាក់ថា«យើងបានណែនាំរួចហើយក្នុងសន្និបាតក្រសួង គឺធ្វើម៉េចយើងសហការជាមួយពន្ធធនាគារ ពីព្រោះឥឡូវ នេះការបញ្ជាទិញ ហើយថ្មីៗនេះចុងក្រោយនៅ(ម១)ក៏មានការបញ្ជាទិញពីក្រៅយកទៅដល់ក្នុងដែរ ហើយមិនមែនជាខ្មែរទៅទៀត។ អញ្ចឹងហើយខ្ញុំគិតថា ពន្ធនាគារខ្លួនឯងត្រូវតែពង្រឹងលើកិច្ចការនេះ ហើយ សូមឲ្យទទួលខុសត្រូវពេលចុះហើយឃើញ…»។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា«ជាពិសេសនៅក្នុងពន្ធនាគារនេះគឺជាសម្បុក ជាកន្លែងជួញដូរ(គ្រឿងញៀន)ដ៏ស្របច្បាប់។ អញ្ចឹងហើយកាល ពីប្រជុំជាមួយឯកឧត្តមអគ្គខ្ញុំក៏បានលើកឡើងផងដែរ គឺយើងគិតគួររួចទៅហើយក្នុងការរៀបចំពន្ធនាគារ ដោយឡែកដាក់តែអ្នកញៀនសុទ្ធ»។
បើតាមឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានបង្ហើបឲ្យដឹងផងដែរថា សព្វថ្ងៃអ្នកជាប់ពន្ធនាគារណែន ណាន់តាន់តាប់ ដែលរហូតដល់ម៉ោងនេះគឺមាន៥៥០០០នាក់ជាងហើយ ដោយក្នុងនោះពីជាង៣០ទៅ ៤០ភាគរយគឺជាប់ពាក់ព័ន្ធគ្រឿងញៀន។
យ៉ាងណាក៏ដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឲ្យមន្ត្រីនិងកងកម្លាំងទាំងអស់ មិនត្រូវធ្វើជាខ្នងបង្អែកឧក្រិដ្ឋគ្រឿងញៀនជាដាច់ខាត ប្រសិនបើមានការពាក់ព័ន្ធនិងស្រាវជ្រាវរកឃើញនោះ នឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹងបំផុត និងលុបឈ្មោះចេញក្របខ័ណ្ឌ ស្របគោលការណ៍ (កាត់សាច់ស្អុយនោះចោល)។ មួយវិញទៀតឯកឧត្តមក៏បានដាស់តឿនដល់មន្រ្តីពន្ធនាគារទូទាំងប្រទេស ត្រូវត្រួតពិនិត្យឡើងវិញ ចំពោះការបើកដៃឲ្យមានការជួញដូរគ្រឿងញៀន និងប្រព្រឹត្តិសកម្មភាពផ្សេងដែលផ្ទុយពីច្បាប់កំណត់នោះ៕
អត្ថបទ ៖ បាន ចក់








-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤