ព័ត៌មាន
ពាក់ព័ន្ធគ្រឿងញៀន ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន រំលឹកដល់មន្រ្តីទាំងអស់ត្រូវឈរលើគោលការណ៍ ៣កុំ និង១រាយការណ៍
ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០បានណែនាំដល់ក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ពាក់ព័ន្ធជាមួយបទល្មើសគ្រឿងញៀន ដោយឈរលើគោលការណ៍ «៣កុំ និង១រាយការណ៍»។
ក្នុងឱកាសអញ្ជើញអធិបតីតំណាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបញ្ជាក់ថា គោលការណ៍ «៣កុំ និង១រាយការណ៍» គឺ «កុំពាក់ព័ន្ធ កុំអន្ដរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍» ដូច្នេះត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនបំផុត។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានក្រើនរំលឹកទៀតថា នៅក្រសួង ស្ថាប័ន អង្គភាពទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវបន្តអនុវត្តបទបញ្ជារាជរដ្ឋាភិបាលលេខ០១បប «គោលការណ៍សម្អាតចកចេញពីបឹង និងរក្សាផ្ទៃបឹងឲ្យស្អាតជាប្រចាំ» ដោយត្រូវត្រួតពិនិត្យធ្វើតេស្តជាប់ជាប្រចាំ និងមានវិធានការម៉ឺងម៉ាត់ ដោយត្រូវបញ្ចប់មុខតំណែង និងបណ្ដេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែងចំពោះមន្ត្រីដែលធ្វើតេស្តលទ្ធផលវិជ្ជមានគ្រឿងញៀននោះឡើយ។
ជាមួយគ្នានោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញរដ្ឋបាលខេត្តដែលជាប់ព្រំដែន និងគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន ត្រូវមានភាពបុរេសកម្ម និងពង្រឹងការត្រួតពិនិត្យឲ្យបានដិតដល់ ធ្វើយ៉ាងណាទប់ស្កាត់ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុតករណីនាំចូលគ្រឿងញៀន តាមផ្លូវគោក អាកាស ទឹក និងបញ្ញើប្រៃសណីយ៍ជាដើមនោះ។
យ៉ាងណាក៏ដោយក្នុងឱកាសបិទសន្និបាតនោះឯកឧត្តម ក៏បានកោតសរសើរជូនចំពោះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលកន្លងមកបានដឹកនាំមុតស្រួចលើការងារ អនុវត្តច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ហើយឯកឧត្តមស្នើបន្ថែមដល់កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមទាំងគណៈបញ្ជាការឯកភាពរាជធានីខេត្ត ត្រូវបន្តពង្រឹងនិងពង្រីកសមត្ថភាព ខិតខំស្រាវជ្រាវ ស៊ើបអង្កេត បើកការតស៊ូករណី បង្ក្រាបឲ្យដល់ឫសគល់និងមេក្លោង ព្រមទាំងពន្លាតដល់បទល្មើសសម្អាតប្រាក់ផងដែរ៕ អត្ថបទ៖ បាន ចក់




-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន7 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា4 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤