ព័ត៌មាន
ស្ថានកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីបប្រចាំកម្ពុជា ជួបរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្វែងរកឱកាសបន្ថែមសម្រាប់កិច្ចសហការ និងនាំយកអ្នកជំនាញរបស់ប្រទេសស៊ីបមកកាន់វិស័យអភិវឌ្ឍន៍កម្លាំងពលកម្មកម្ពុជា
(ភ្នំពេញ) ស្ថានកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីបប្រចាំកម្ពុជា បានជួបសម្តែងការគួរសមជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MOLVT) នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។ នេះបើយោងប្រភពពីមន្ត្រីនៃស្ថានកុងស៊ុលកិត្តិយសនៃសាធារណរដ្ឋស៊ីបប្រចាំកម្ពុជានោះ។
ប្រភពដដែលបានឲ្យដឹងថា កិច្ចប្រជុំនេះផ្តោតលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនាពេលថ្មីៗនេះ រវាងវិទ្យា ស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) និង ក្រុម ហ៊ុន Lanater Limited ដែលជាក្រុមហ៊ុនដែនសមុទ្រដែលមានមូលដ្ឋាននៅប្រទេស Cyprus ជាមួយនឹងការឈានទៅដល់សកលលោក ដែលត្រូវបានរចនាឡើងដើម្បីបង្កើនជំនាញអភិវឌ្ឍន៍មនុស្ស និង ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី។ សំខាន់កិច្ចប្រជុំនេះក៏បានធ្វើជាវេទិការដើម្បីស្វែងរកឱកាសបន្ថែមសម្រាប់កិច្ចសហការ និងនាំយកអ្នកជំនាញរបស់ប្រទេសស៊ីប មកកាន់វិស័យអភិវឌ្ឍន៍កម្លាំងពលកម្មកម្ពុជា ។
ឯកឧត្តម Salah Essa អគ្គកុងស៊ុលកិត្តិយសនៃសាធារណៈរដ្ឋ Cyprus បានទទួលការកោតសរសើរចំពោះតួនាទីនិងកិច្ចខិតខំក្នុងការសម្របសម្រួលភាពជាដៃគូនេះ ។ លោក Lazaros Chara lambous ជា CEO នៃ Lanater Limited និង លោក George Zachariou ប្រធានផ្នែកបច្ចេកទេសបានចូលរួមក្នុងកិច្ចប្រជុំនេះ ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះការអនុវត្តប្រកបដោយជោគជ័យនៃកិច្ចព្រម ព្រៀង និង គំនិតផ្តួចផ្តើមសហការនាពេលអនាគត ។
ប្រភពបន្តឲ្យដឹងថា គំនិតផ្តួចផ្តើមនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ទាំងប្រទេសស៊ីប និងកម្ពុជាក្នុងការពង្រឹងការអភិវឌ្ឍន៍កម្លាំងពលកម្ម និង ការលើកកម្ពស់ភាពជាដៃគូដែលមានអត្ថប្រយោជន៍ទៅវិញទៅមក ។ យើងទន្ទឹងរង់ចាំឥទ្ធិពលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការនេះ និងការស្វែងរកផ្លូវថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ៕






-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម
-
ព័ត៌មាន6 days agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន6 days agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន